ថៃ៖  ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានស្គាល់ ស្រីស្អាតទាំង១០រូបនេះ រួចមកហើយ។  ពួកគេមួយចំនួន ជាបវកញ្ញា តារាបង្ហាញម៉ូត និងជាតារារកប្រាក់ចំណូលតាមរយៈបណ្តាញសង្គមជាដើម។  ប៉ុន្តែសូមអ្នកកុំច្រលំថាពួកគេជាស្រីពិតឲ្យសោះ  ព្រោះតាមពិតទៅពួកគេគឺជាប្រុសកែភេទទេ  ហើយពួកគេពិតជាល្បីខ្លាំងណាស់នៅក្នុងប្រទេសថៃ។

ខាងក្រោមជាកំពូលនារីកែភេទ ដែលស្រស់ស្អាតបំផុត និងមានអ្នកគាំទ្រច្រើនជាងគេទាំង១០ នៅក្នុងគណនីបណ្តាញសង្គម​នៅក្នុងប្រទេសថៃ៖

១០.  កញ្ញា Chalisa “Rose” Yuemchai

កញ្ញា Chalisa “Rose” Yuemchai ទទួលបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីនាងបានចូលរួមសម្តែងនៅក្នុងរឿងកំប្លែងចិនមួយ ដែលមានចំណងជើងថា “Lost in Thailand”។ រឿងមួយនេះ រកប្រាក់ចំណេញបានដល់ទៅ ១០៧ លានដុល្លារឯណោះ។ អ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល Rose បាននិយាយពាក្យមួយឃ្លាជាភាសាចិនកុកងឺបានយ៉ាងល្អ ហើយនាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនចិន។

កញ្ញា Chalisa “Rose” Yuemchai
កញ្ញា Chalisa “Rose” Yuemchai

៩. កញ្ញា Patta “Nadia” Wiruntanaki

កញ្ញា Nadia បានគ្រងមកុដ Miss Mimosa Queen Thailand កាលពីឆ្នាំ ២០១៥។ បន្ទាប់ពីបានជាប់ជាបវកញ្ញាកែភេទរួចមក  នាងត្រូវបានមហាជនជាច្រើនស្គាល់ថាជាតារាម៉ូដែលឯករាជ្យ និងជាអ្នករាំផងដែរ។

កញ្ញា Patta “Nadia” Wiruntanaki
កញ្ញា Patta “Nadia” Wiruntanaki
កញ្ញា Patta “Nadia” Wiruntanaki

៨. កញ្ញា Pemika “Pynk” Ditsayamethanont

ជាមួយអ្នក follow ជាង ១០ម៉ឺននាក់នៅក្នុងហ្វេសប៊ុក កញ្ញា Pynk បានទទួលប្រជាប្រិយខ្លាំង បន្ទាប់ពីនាងបានក្លាយជាតារាម៉ូដែល ប្រចាំឲ្យមន្ទីពេទ្យវះកាត់កែសម្ផស្សមួយនៅប្រទេសកូរ៉េខាងត្បូង។ ឥឡូវនេះកញ្ញា Pynk មើលទៅពិតជាស្រស់ស្អាតដូចតុក្កតាជប៉ុនយ៉ាងអ៊ីចឹង។

កញ្ញា Pemika “Pynk” Ditsayamethanont
កញ្ញា Pemika “Pynk” Ditsayamethanont
កញ្ញា Pemika “Pynk” Ditsayamethanont

៧. កញ្ញា Monthana “Jeen” Chuthatus

កញ្ញា Jeen អាយុ ២០ឆ្នាំ បានទទួលការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានចូលរួមវគ្គហ្វឹកហ្វឺនទាហានបុរស កាលពីដើមឆ្នាំនេះ។ តាមពិតទៅ រូបរាងរបស់នាងមិនសាកសមនឹងចូលហាត់ទាហាននោះទេ។ ទោះជាយ៉ាងណា ត្រឹមតែមួយយប់ប៉ុណ្ណោះ ស្រាប់តែនាងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយសារតែមានមនុស្សជាច្រើន បានថតរូបរបស់នាង ហើយយកទៅបង្ហោះនៅក្នុងប្រព័ន្ធអនឡាញ។

កញ្ញា Monthana “Jeen” Chuthatus
កញ្ញា Monthana “Jeen” Chuthatus
កញ្ញា Monthana “Jeen” Chuthatus

៦. កញ្ញា Woranun “Frame” Nalatworasakul

កញ្ញា Frame អាយុ​ ២២ឆ្នាំ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានចូលរួមក្នុងវគ្គហ្វឹកហ្វឺនទាហានបុរស នៅក្នុងប្រទេសថៃ។ ភាពស្រស់ស្អាត និងភាពទន់ភ្លន់របស់នាង បានធ្វើឲ្យនាង ត្រូវបានគេលើកលែង សម្រាប់វគ្គហ្វឹកហ្វឺនមួយនេះ ហើយនាងត្រូវបានទូទស្សន៍ថៃជាច្រើនធ្វើបទសម្ភាសន៍។ កញ្ញា Frame ក៏បាននិពន្ធ និងសម្តែងនៅក្នុងរឿងមួយ ដែលមានចំណងជើងថា “Crazy Love” ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធើណែតច្រើនមែនទែន។

កញ្ញា Woranun “Frame” Nalatworasakul
កញ្ញា Woranun “Frame” Nalatworasakul
កញ្ញា Woranun “Frame” Nalatworasakul

៥. កញ្ញា Rinrada “Yoshi” Thurapan

កញ្ញា Yoshi ត្រូវបានអ្នកលេងបណ្តាញសង្គមហៅថា “doll face”។ Yoshi មិនត្រឹមតែទទួលបានភាពល្បីល្បាញនៅតាមប្រព័ន្ធអ៊ីនធើណែតប៉ុណ្ណោះទេ លើសពីនេះ នាងក៏ធ្លាប់បានចូលរួមសម្តែងក្នុងវីដេអូចម្រៀងរបស់កញ្ញា Baitoey Rsiam ថែមទៀតផង។ ក្រៅពីនេះ នាងធ្លាប់សម្តែងបាន ២-៣រឿងផងដែរ ហើយគណនី Instagram របស់នាងមានអ្នក follow ដល់ទៅជិតមួយលាននាក់ឯណោះ។

កញ្ញា Rinrada “Yoshi” Thurapan
កញ្ញា Rinrada “Yoshi” Thurapan
កញ្ញា Rinrada “Yoshi” Thurapan

៤. កញ្ញា Nathachat “Hana” Chanchiew

កញ្ញា Hana មានអ្នកគាំទ្រជាច្រើន  ពិសេសពេលដែលនាងស្លៀកសម្លៀកបំពាក់បែបប្រពៃណី ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី The Face Thailand រដូវកាលទី៣។ ទោះជាយ៉ាងណា នាងមិនបានជាប់ដល់វគ្គផ្តាច់ព័ត្រទេ ប៉ុន្តែនាងគឺជាតារាម៉ូដែលដែលល្បីស្រាប់រួចទៅហើយ មុនពេលដែលនាងចូលរួមក្នុងកម្មវិធីប្រកួតមួយនេះ។

កញ្ញា Nathachat “Hana” Chanchiew
កញ្ញា Nathachat “Hana” Chanchiew
កញ្ញា Nathachat “Hana” Chanchiew

៣. កញ្ញា Chananchida “Blossom” Rungpetcharat

កញ្ញា Blossom ក៏៏ជាបេក្ខនារីមួយរូប នៅក្នុងកម្មវិធី The Face Thailand រដូវកាលទី៣ដែរ ហើយនាងក៏មិនបានជាប់ដល់វគ្គចុងក្រោយដែរ ប៉ុន្តែនាងធ្លាប់បានជាប់ចំណាត់ថ្នាក់ លេខពីរ នៅក្នុងកម្មវិធីប្រកួតបវកញ្ញាកែភេទ Miss Tiffany’s Universe ឆ្នាំ២០១៣ ដ៏ល្បីល្បាញរបស់ប្រទេសថៃ។

កញ្ញា Chananchida “Blossom” Rungpetcharat
កញ្ញា Chananchida “Blossom” Rungpetcharat
កញ្ញា Chananchida “Blossom” Rungpetcharat

២. កញ្ញា Jiratchaya “Mo” Sirimongkolnawin

កញ្ញា Mo បានជាប់ជា បរកញ្ញា Miss Tiffany’s Universe កាលពីឆ្នាំមុននេះ ហើយនាងក៏ទទួលបានជ័យលាភីនៅក្នុងកម្មវិធីប្រកួតបរវកញ្ញាកែភេទ Miss International Queen ដែលជាកម្មវិធីប្រកួតលំដាប់អន្តជាតិផងដែរ។ មុនពេលដែលនាងទទួលបានជ័យលាភីទាំងនេះ Mo ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីប្រកួតចម្រៀង “I can see your voice” ដែលនាងបានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសម្លេងដូចមនុស្សប្រុសរបស់នាង។

កញ្ញា Jiratchaya “Mo” Sirimongkolnawin
កញ្ញា Jiratchaya “Mo” Sirimongkolnawin
កញ្ញា Jiratchaya “Mo” Sirimongkolnawin

១. កញ្ញា Treechada “Poyd” Petcharat

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកញ្ញា Poyd នៅតែជានារីកែភេទដែលស្រស់ស្អាតជាងគេនៅក្នុងប្រទេសថៃ។ នាងគឺជានារីកែភេទមុនដំបូងគេបង្អស់ដែលទទួលបានប្រជាប្រិយភាពខ្លាំង ហើយក៏ជាIdol សម្រាប់ក្មេងៗកែភេទនៅក្នុងប្រទេសថៃផងដែរ។ កញ្ញា Poyd គឺជាតារាសម្តែង ដែលត្រូវបានចាត់ចូលជា តារាដែលមានមុខស្អាតបំផុតនៅក្នុងពិភពលោក ដោយទស្សនាវដ្តីភាពយន្តរបស់សហរដ្ឋអាមេរិក TC Candler៕

កញ្ញា Treechada “Poyd” Petcharat
កញ្ញា Treechada “Poyd” Petcharat
កញ្ញា Treechada “Poyd” Petcharat

សម្រាប់មិត្តអ្នកអានវិញ តើអ្នកគិតយ៉ាងណាដែរ ចំពោះរូបសម្រស់របស់តារាកែភេទទាំង១០ដួងនេះ?

ប្រភព៖ បាងកកកូកូណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]