សព្វថ្ងៃនេះ ដបទឹកប្លាស្ទិច គឺជារបស់ប្រើប្រាស់មួយ ដែលជាទូទៅឃើញមាននៅក្នុងដៃមនុស្សសឹងតែគ្រប់ៗគ្នា។ ក្នុងនោះដែរ មនុស្សយើងមិនតិចទេ ដែលប្រើវាសម្រាប់ទុកច្រកទឹក ម្តងហើយម្តងទៀតដដែលៗជារៀងរាល់ថ្ងៃ។
សូមអ្នកបញ្ឈប់ទម្លាប់បែបនេះភ្លាម ពីព្រោះវាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបាន!
# តើប្រភេទដបប្លាស្ទិចបែបណា ដែលមានសារធាតុគីមីគ្រោះថ្នាក់?

ជាការពិតណាស់ ដបជ័រប្លាស្ទិច អាចបញ្ចេញសារធាតុគីមីគ្រោះថ្នាក់បាន។ ហេតុនេះ សូមអ្នកត្រួតពិនិត្យ សញ្ញាសម្គាល់ពិសេសលើដប ដែលលេខក្នុងត្រីកោណនោះ បញ្ជាក់ពីចំនួនដង ដែលអ្នកអាចប្រើប្រាស់បាន។
• ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។
• ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។
• ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ។

# ដបប្លាស្ទិច មានបាត់តេរីលូតលាស់ច្រើន នឹកស្មានមិនដល់
អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការប្រើមាត់ផឹក ជាមួយនឹង ដបដដែលៗ គឺសឹងតែដូចប្រើមាត់ ទៅលិឍចានបង្គន់យ៉ាងអ៊ីចឹង។ បរិមាណបាក់តេរី ដែលមានជាប់នឹងដបគឺមានច្រើនសន្ធឹកសន្ធាប់ណាស់ ហេតុនេះអ្នកត្រូវតែ លាងសម្អាតដបទឹកដោយប្រើសាប៊ូ ទឹកខ្មេះ ឬទឹកខ្ពុរមាត់ក៏បាន ឲ្យបានញឹកញាប់ ដើម្បីអាចកម្ចាត់មេរោគចេញពីដបបាន។

# ត្រូវយកចិត្តទុកដាក់ នឹងមាត់ដប
ការសិក្សាមួយបានបង្ហាញថា បាក់តេរីភាគច្រើន រស់នៅតាមមាត់ដប ដែលជាកន្លែងពិបាកក្នុងការលាងសម្អាត។ ហេតុនេះ អ្នកត្រូវតែចេះប្រើប្រាស់បំពង់ប៊ឺត (ទុយោ) ដើម្បីការពារមេរោគ និងបាក់តេរីទាំងនោះ មិនឲ្យហូរមកតាមទឹកចូលក្នុងរាងកាយរបស់អ្នកបាន៕

ប្រភព៖ Bright Side
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]