បរទេស៖ ស្របពេលដែលស្ត្រីវ័យចំណាស់ជាច្រើននិយមដេរប៉ាក់ ឬសម្រាកនៅផ្ទះលេងជាមួយចៅៗនោះ លោកយាយ Ernestine Shepherd បែរជាមានទម្លាប់ក្រោកពីព្រឹកម៉ោង៣ ដើម្បីរត់ហាត់ប្រាណ១៨គីឡូម៉ែត្រក្នុងមួយថ្ងៃ និង ទៅហាត់លើកសាច់ដុំទៅវិញ។
![](https://s6.kh1.co/5e/5e25809386706bfc5a2e40c1e845879ec8b89921.png)
អ្នកមានឃើញដែរទេ? លោកយាយ Ernestine មើលទៅនៅរឹងមាំខ្លាំងណាស់។ កាលពីឆ្នាំ ២០១០ លោកយាយធ្លាប់បានជាប់នៅក្នុងកំណត់ត្រាពិភពលោក ជានារីសាច់ដុំដែលមានវ័យចំណាស់បំផុតនៅក្នុងលោក។ ប៉ុន្តែ មួយឆ្នាំក្រោយមក កំណត់ត្រានោះ ក៏ត្រូវបានបំបែកដោយលោកយាយមួយរូបផ្សេងទៀត ដែលមានវ័យចាស់ជាងលោកយាយ Ernestine ត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ លោកយាយក៏បានក្លាយជាម្ចាស់នៃកំណត់ត្រានោះម្តងទៀត។ ក្រៅពីនេះ លោកយាយក៏បានយកឈ្នះនៅក្នុងកម្មវិធីប្រកួតនារីសាច់ដុំផ្សេងៗទៀតជាច្រើនផងដែរ ហើយអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺនៅពេលដឹងថា នៅក្នុងឆ្នាំនេះ លោកយាយមានអាយុ ៨១ឆ្នាំហើយ។
ទោះជាយ៉ាងណា ពីមុនមក លោកយាយ Ernestine មិនមែនជាអ្នកហាត់សាច់ដុំនោះទេ។ លោកយាយ Ernestine បានចាប់កំណើតជាមួយរូបរាងដ៏ស្រស់ស្អាត ហើយក៏ធ្លាប់ធ្វើជាតារាម៉ូដែលនៅក្នុងទីក្រុង Baltimore អស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ប៉ុន្តែនៅពេលដែលវ័យរបស់លោកយាយកាន់តែចាស់ឡើង រូបរាងរបស់លោកយាយក៏បានផ្លាស់ប្តូរទៅតាមនឹងដែរ។
រហូតដល់ពេលលោកយាយមានអាយុ ៥៦ឆ្នាំ លោកយាយបានសាកល្បងស្លៀកឈុតហែលទឹកជាមួយបងស្រីរបស់លោកយាយមួយរូប ដែលមានឈ្មោះថា Mildred Blackwell ហើយពួកគេក៏បានភ្ញាក់ខ្លួនថា រូបរាងរបស់ពួកគេមិនស្អាតដូចពីមុនទៀតទេ។ បន្ទាប់មក ពួកគេក៏បានហាត់រាំ Aerobic។ បន្ទាប់មកទៀត ពួកគេក៏បានធ្វើការផ្លាស់ប្តូរពីការហាត់ Aerobic ទៅជាហាត់លើកសាច់ដុំវិញ។ លោកយាយ Ernestine នៅតែបន្តហាត់លើកសាច់ដុំតាំងពីពេលនោះមក រហូតដល់ពេលបច្ចុប្បន្ន បើទោះបីជាបងស្រីរបស់លោកយាយបានស្លាប់នៅក្នុងឆ្នាំ ១៩៩២ ដោយសារតែដាច់សសៃឈាមខួរក្បាលក៏ដោយក្តី។
![](https://s5.kh1.co/1e/1e8946691dd8967de189b6ae1f8eb4eb94122127.jpg)
បច្ចុប្បន្ន លោកយាយអាយុ៨១ឆ្នាំរូបនេះ តែងតែធ្វើការរត់ហាត់ប្រាណជាប្រចាំ និង ញ៉ាំអាហារដែលមានជាតិកាឡូរី ដូចជា បន្លែ សាច់មាន់ និងភេសជ្ជៈដែលធ្វើពីស៊ុតស ជាដើម។
ពិតណាស់! វាមិនមែនជារឿងងាយទេ ដែលពួកយើងទាំងអស់គ្នាអាចធ្វើដូចជាលោកយាយបាន ប៉ុន្តែលោកយាយបានចាប់ផ្តើមនៅពេលដែលគាត់មានអាយុ៥៦ឆ្នាំទៅហើយ ដូច្នេះវាមិនទាន់យឺតពេលទេ ដែលពួកយើងគួរតែចាប់ផ្តើមធ្វើតាមគាត់ ដើម្បីទទួលបានសុខភាពល្អ និងរាងកាយរឹងមាំ៕
![](https://s6.kh1.co/5e/5eedfb760e15a3d4cc2934488e1375db304a53b9.jpg)
![](https://s6.kh1.co/5d/5d4d58d434b886072e3801042b9ae70e5d41e88e.jpg)
![](https://s5.kh1.co/4f/4f33552d7ada02d4127bf7c7e9afa198870a4e69.jpg)
![](https://s6.kh1.co/20/207eb018b1f3a2256514026d01baf9ce62855173.jpg)
![](https://s5.kh1.co/14/146a64049780b48060a23579e5c3686f77be9fcd.jpg)
ប្រភព៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]