ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានបង្កើតការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីរូបគេបានទិញត្រីឡហានមួយក្បាលដែលមានតម្លៃ ជិត ៧០០ដុល្លារ មកចៀនហូប។
កាលពីថ្ងៃទី ១២ កក្កដា កន្លងទៅ បុរសម្នាក់ដែលមានឈ្មោះថា Muhammad Firdaus Othman បានបង្ហោះវីដេអូមួយ នៃសកម្មភាពយកត្រីដែលបានទិញពីមិត្តភក្តិ ទៅធ្វើម្ហូប។
គេឃើញត្រីឡហានមួយក្បាល ត្រូវបានដាក់លើជ្រុញកន្លែងលាងចាន។ ដុំពកនៅលើក្បាលត្រីដ៏ថ្លៃមួយក្បាលនោះ ក៏ត្រូវបានកាត់ចេញផងដែរ។ ត្រីនោះ ត្រូវគេយកទៅប្រឡាក់ជាមួយ រមៀត និងអំបិល។
លោក Muhammad បញ្ជាក់ថា រសជាតិរបស់ត្រីឡហាន គឺស្រដៀងត្រីម្យ៉ាងទៀតដែលមានឈ្មោះថា Tilapia។ រូបគេបានបញ្ជាក់ទៀតថា ដុំពកដែលនៅលើក្បាលរបស់ត្រី គឺសុទ្ធតែខ្លាញ់តែម្តង។
វីដេអូរបស់បុរសរូបនេះ ត្រូវបានគេចែករំលែកយ៉ាងច្រើន និងមានអ្នកចុចមើលជាង ៤លានដងឯណោះ។ ក្នុងនោះផងដែរ ក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិវាយប្រហារទៅលើ លោក Muhammad ដែរថា តើគេអាចបរិភោគត្រីឡហាននេះបានដោយរបៀបណា? អ្នកលេងបណ្តាញសង្គមខ្លះបានសរសេរថា “អ្នកប្រាកដជាកំពុងលេងសើចហើយ”។
ចំនែកលោក Muhammad វិញ បានឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមវិញថា “ខ្ញុំទទួលបានសាជាច្រើនពីអ្នកលេងបណ្តាញសង្គមនៅបរទេស ដែលបានរិះគន់ចំពោះទង្វើរបស់ខ្ញុំ។ ខ្ញុំគិតថា អ្វីដែលខ្ញុំធ្វើនេះ ដូចជាគ្មានអ្វីចម្លែកផង”៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]