ខេត្តកំពង់ឆ្នាំង ៖ អំពើហិង្សាក្នុងគ្រួសារមួយ បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុ បន្ទាប់ពីប្តីប្រើកាំបិតផ្គាក់កាប់ប្រហារ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិជ្រលងកៃស្នា ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
ពុំមានសាក្សីណាបំភ្លឺថា ករណីនេះកើតឡើងដោយរបៀបណានោះទេ ព្រោះគ្រួសារជនជាតិខ្មែរអ៊ិស្លាមនេះរស់នៅដាច់ស្រយ៉ាលពីគេឯង និងមានកូនតូចៗតែ២នាក់ ដោយម្នាក់អាយុ៣ខែ និងម្នាក់ទៀតអាយុ៤ឆ្នាំ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា បុរសជាប្តីឈ្មោះ ទាំ កសឹម អាយុ២៦ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ហ៊ឹម សំ អាយុ២៦ឆ្នាំ។ ហើយមិនដឹងពេលកើតហេតុនោះពីម៉ោងណានោះទេ តែម៉ោងជិត១២ថ្ងៃត្រង់មានប្រជាពលរដ្ឋដើរទៅផ្ទះគ្រួសារខាងលើ ស្រាប់តែបានប្រទះឃើញស្ត្រីជាប្រពន្ធដេកស្លាប់ក្នុងថ្លុកឈាមក្បែរពាងទឹក ហើយក៏បានប្តឹងសមត្ថកិច្ចនគរបាលចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
ក្រោយពីពិនិត្យរួចឃើញស្ត្រីរងគ្រោះត្រូវបុរសជាប្តីកាប់នឹងកាំបិទផ្គាក់ចំនួន២កាំបិត ចំកញ្ចឹង.កពីក្រោយ១កាំបិត និងចំផ្ទៃមុខ១កាំបិត បណ្តាលឱ្យស្លាប់ក្បែរពាងទឹក ក្រោយកាប់ប្រពន្ធរួច បុរសជាប្តីបានរត់គេខ្លួនបាត់ ។ ផ្អែកតាមសាក្សីសមត្ថកិច្ចបានសង្ស័យថា ករណីនេះ គឺដោយសារប្រចណ្ឌប្រពន្ធ។
សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកបុរសជាប្តី និងជាជនដៃដល់ ពេលនេះ សមត្ថកិច្ចកំពុងតែមមាញឹកស្វែងរកចាប់ខ្លួន៕




ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]