(ភ្នំពេញ)៖ ពិតជានឹកស្មានមិនដល់មែន សម្រាប់តារាចម្រៀង មានសំនៀងមិនចេះរីងស្ងួត លោកស្រី ហ៊ឹម ស៊ីវន បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បែបឆើតឆាយ ដូចយុវវ័យសម័យថ្មី ក្នុងតំណែងជាគណៈកម្មការ កម្មវិធី «សំនៀងឯក» ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ហើយលួចសរសើរថា នៅតែស្អាតស្រស់ដដែល ពោលគឺមិនចាញ់ក្មេងៗស្រករក្រោយឡើយ។

ហ៊ឹម ស៊ីវន លេងស្ទីលយុវវ័យ ក្នុងតំណែងជាគណៈកម្មការ កម្មវិធី «សំនៀងឯក»
អ្នកស្រី ហ៊ឹម ស៊ីវន

តារាចម្រៀងស្រីជើងចាស់ ដ៏ល្បីល្បាញ លោកស្រី ហ៊ឹម ស៊ីវន ត្រូវបានគេដឹងថា ទើបតែទទួលបាន តំណែងជាគណៈកម្មការក្នុងកម្មវិធី «សំនៀងឯក» របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលជាកម្មវិធីប្រឡងសមត្ថភាព ច្រៀងរបស់បេក្ខជន ទូទាំងប្រទេសកម្ពុជា ផ្ដោតសំខាន់លើចម្រៀងបែបមរតកដើម។ ក្នុងចំណោមគណៈកម្មការទាំងបួនរូប មានលោក ហួរ ឡាវី អ្នកនាង ម៉េង កែវពេជ្ជតា និងលោក ណយ វ៉ាន់ណេត និងអ្នកស្រី ហ៊ឹម ស៊ីវន។

ប៉ុន្តែក្នុងនោះ អ្នកស្រី ហ៊ឹម ស៊ីវន គេសង្កេតឃើញថា ហាក់ធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះលោកស្រី មិនសូវបង្ហាញមុខជាសាធារណៈច្រើនឡើយ ពោលគឺមានកម្មវិធីធំៗ ឬរៀបមង្គលការ ជាដើម ទើបអ្នកស្រីបង្ហាញវត្តមាន តាមការអញ្ជើញពីម្ចាស់កម្មវិធី ព្រោះលោកស្រីរវល់បំពេញតួនាទីជាស្ត្រីមេផ្ទះ។

អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឺមានគេហទំព័រក្នុងបណ្ដាញសង្គមមួយ ជាក្រុមរៀបចំកម្មវីធី បានបង្ហោះរូបភាពលោកស្រី ក្នុងឈុតយុវវ័យជាច្រើនឈុត ដែលរូបទាំងនោះ គេដឹងថា ទាល់តែអ្នកស្និទ្ធនឹងលោកស្រី ទើបមានរូបនោះ ព្រោះលោកស្រីមិនមានបណ្ដាញសង្គម ផ្ទាល់ខ្លួនឡើយ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]