ថៃ៖ ព្រឹកថ្ងៃទី ៩ សីហានេះ ខ្សែភាពយន្តរឿង «រាជនីស្តេចនាគ» ភាគ២ បានរៀបចំធ្វើពិធីក្រុងពាលីជាផ្លូវការហើយ ក្រោមការចូលរួមពីសំណាក់តារាប្រុសស្រីល្បីជាច្រើនដួង របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រអស់ចម្ងល់នោះគឺ តួឯកប្រុសស្រីនៅក្នុងរឿងភាគ២ គឺត្រូវបានសម្តែងដោយ តារាស្រីវ័យក្មេងកូនកាត់ថៃ-ន័រវេស កញ្ញា Yaya Urassaya និងតារាប្រុសកំពុងទទួលបានប្រជាប្រិយភាពលោក Nadech Kugimiya។

មិនតែប៉ុណ្ណោះ ក៏មានវត្តមានការចូលរួមសម្តែងដោយកញ្ញា Taew Nataponh និងលោក Ken Phupoom ដែលជាតួឯកប្រុសស្រីក្នុងរឿង «រាជនីស្តេចនាគ» កាលពី ភាគ១ផងដែរ។

យោងតាមការផ្តល់បទសម្ភាសន៍ របស់លោក P’Off ផលិតករផ្ទាល់របស់រឿងនេះផ្ទាល់ ប្រាប់អ្នកកាសែតនៅក្នុងស្រុក ក៏បានឱ្យដឹងដែរថា មូលហេតុដែលធ្វើឱ្យជ្រើសយកតួសម្តែង Nadech និង Yaya ព្រោះចាប់អារម្មណ៍ឃើញថាមួយគូនេះ គឺជាគូដ៏សាកសម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្តែងរឿងនេះ ដែលផ្ទៃរឿងទាំងមូលមានបង្ហាញពីស្នេហាបរិសុទ្ធ ព្រមទាំងបង្ហាញពីកម្មពារ ជាប់ខ្លួនពីអតីត ដោយមាន ជាប់ពាក់ព័ន្ធនឹងសាច់រឿងចាស់ជាច្រើនផ្នែកទៀតផង។

បន្ថែមពីលើនេះ រឿងនឹងត្រូវបានចាប់ផ្តើមដំណើរការថតនៅខែក្រោយ និងមានរយៈពេលមិនលើសពី២ខែឡើយ៕

ទស្សនាទិដ្ឋភាពក្នុងពិធីក្រុងពាលីរឿង «រាជនីស្តេចនាគ» ភាគ២ កាលពីព្រឹកមិញដូចខាងក្រោម៖  

Nadech-Yaya ក្នុងទិដ្ឋភាពក្នុងពិធីក្រុងពាលីរឿង «រាជនីស្តេចនាគ» ភាគ២ កាលពីព្រឹកមិញ
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែង Taew Nataponh និងលោក Ken Phupoom
តារាសម្តែង Taew Nataponh និងលោក Ken Phupoom កញ្ញា Yaya Urassaya និងលោក Nadech Kugimiya
Nadech-Yaya និងនាងឡាំជៀក
លោក P’Off ផលិតកររឿង «រាជនីស្តេចនាគ»
កិច្ចសម្ភាសន៍ចំពោះអ្នកសារព័ត៌មាននៅក្នុងស្រុក
ទិដ្ឋភាពក្នុងពិធីក្រុងពាលីរឿង «រាជនីស្តេចនាគ» ភាគ២ កាលពីព្រឹកមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]