ភ្នំពេញ៖ ធ្លាប់មើលរឿងខ្មោចដើមរបស់ថៃពីមុនទេ? អ្នកដែលបានមើលហើយប្រាកដជាដឹងថាភាពយន្តខ្មោចពីមុនៗរបស់ថៃ គឺមួយដឹងមួយតែម្តង! ទាំងសាច់រឿង ឈុតខ្មោចលង និងទីកន្លែង គឺសុទ្ធតែធ្វើឲ្យអ្នកទស្សនាភ័យព្រឺឆ្អឹងខ្នង ហើយប្រហែលជាចាំមិនភ្លេចផងក៏មាន។ ឥឡូវនេះរឿង “Ghost House” នឹងផ្តល់អារម្មណ៍បែបនោះឲ្យអ្នកទស្សនាវិញហើយ។
“Ghost House” និយាយពីប្តីប្រពន្ធវ័យក្មេងមួយគូ បានទៅវិស្សមកាលដំណើរផ្សងព្រេងមួយនៅប្រទេសថៃ តែបែរជាបានជួបព្រលឹងខ្មោចតៃហោងដ៏កាចសាហាវ តាមលងបន្លាចទៅវិញ ដោយសារការមិនគោរពព្រះភូមិមួយនៅក្នុងព្រៃជ្រៅ។
បន្ទាប់ពីថ្ងៃចាក់បញ្ចាំងដំបូងថ្មីៗកន្លងទៅ មានអ្នកទស្សនាជាច្រើនបានសរសើរថា “Ghost House” ជាភាពយន្តខ្មោចដ៏គួរឲ្យភ័យរន្ធត់មួយ ប៉ុន្តែល្អមើលខ្លាំងណាស់។
ចាំអីទៀត រឿង វិញ្ញាណតៃហោង ឬ Ghost House កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយជាប្រភេទ 2D ។ តែហាមមិនឲ្យអ្នកអាយុក្រោម18 ឆ្នាំ ចូលទស្សនាទេព្រោះមានឈុតព្រឺព្រួចព្រមទាំងមានឈុតស្រើបស្រាលផងដែរ។
សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ៖
ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]