ភ្នំពេញ៖ ប្រិយមិត្តភាគច្រើន ដែលជាអ្នកនិយមលេងបណ្ដាញសង្គម ប្រហែលជាបានដឹងពីជម្លោះពាក្យសម្ដីរវាងតារារ៉េប ងួន ចាន់ដេវីត និងខ្មែរមួយជីវិត តាមការច្រៀងឌឺដងផ្លែផ្កានាមួយរយៈពេលកន្លងមកនេះ។
ភាពចម្រូងចម្រាសនេះហាក់ដូចជាមិនទាន់បានស្ងប់នៅឡើយ ក្រោយពីពួកគេបានចេញចម្រៀងវាយប្រហារគ្នាទៅវិញទៅមកឥតឈប់ឈរ។
ស្ថានភាពកាន់តែឡើងអង្សារបែបនេះ ទ្រាំលែងបានអ្នកដឹកនាំល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក កៅ សីហា មានប្រតិ្តកម្មលើការប្រើប្រាស់អាសគ្រាមភាសា ដែលមានក្នុងបទចម្រៀង ហើយក៏មានការសំណូមពរដល់សមាគមន៍អ្នកសិល្បៈឲ្យចាត់វិធានការទៀតផង។
សារប្រត្តិកម្មរបស់អ្នកដឹកនាំរូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះគេកម្រឃើញរូបលោក លូកដៃចូលក្នុងវិស័យសិល្បៈផ្នែកចម្រៀងរ៉េបបែបនេះណាស់។
យ៉ាងណាមិញ ខ្មែរឡូត នឹងចុះផ្សាយការវិវត្តន៍ទៅជាយ៉ាងណា ជូនប្រិយមិត្តអ្នកអានជាបន្តនៅពេលបន្ទាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]