ភ្នំពេញ៖ កាលពីថ្មីៗនេះ កំពូលតារារ៉េបលោក ជី ដេវីត ធ្វើការបង្ហោះ នៅលើបណ្តាញសង្គមពី ឲ្យប្រផ្នូលជាដំណឹងគួរឲ្យអបអរសារទរ នៃគម្រោងរៀបមង្គលការរបស់លោក និងតារាចម្រៀង ទេព បូព្រឹក្ស ដោយប្រព្រឹត្តិទៅ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ឆ្នាំក្រោយ។
យោងតាម គេហទំព័រហ្វេសប៊ុក របស់តារាប្រុសរូបនេះ បានចែកចាយ រូបថតជាច្រើនសន្លឹក ដែលរៀបចំពិធីប្រកាសថ្ងៃរៀបមង្គលការលើឆ្នេរខ្សាច់សក្បុសយ៉ាងរូមែនទិក ធ្វើឲ្យអ្នកអត់គូល្មមៗ លួចមានចិត្តច្រណែនគ្រប់ៗគ្នា ជាពិសេសនោះត្រូវបានគេមើលឃើញថា អ្នកទាំងពីរ មានសម្រស់ស្រស់សង្ហា ស្រស់ស្អាតតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មានប្រិយមិត្តជាច្រើន ចូលរួម អបអរសារទរ និងជូនពរអ្នកពីរ ស្រលាញ់គ្នាកាន់តែខ្លាំង ថែមទាំងទទួលបានការ ចូលចិត្ត និងបានចែករំលែកការបង្ហោះមួយនេះ រាប់ពាន់ដងដូច្នេះដែរ៕
![](https://s9.kh1.co/80/80812d38b7f38faf79bb98e277ea5d91b714f89d.jpg)
![](https://s9.kh1.co/d1/d19f1b1e5411c2ab65d44c457fa6b37476a3ec2c.jpg)
![](https://s9.kh1.co/32/32de38d41b00e7869f3d914ffb7253e28a1c8d99.jpg)
![](https://s9.kh1.co/df/df902a839464774cf7e548184d734e9f02e4727b.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]