បរទេស៖ ប្រធានាធិបតី នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃ មកទ្វីបអាស៊ី ចាប់ពីថ្ងៃទី៣ ដល់ទី១៤ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាបន្ទាន់សំខាន់ៗ ជាមួយមេដឹកនាំដទៃផ្សេងទៀតក្នុងតំបន់។

ក្នុងដំណើរទស្សនកិច្ចរបស់លោក នឹងមានជំនួបពិភាក្សា ជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ចំពេលមានភាពតាងតឺងនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ក្រៅពីកិច្ចពិភាក្សាការទូត នឹងមានពិធីពិសាភោជនីយអាហាររួមគ្នាមួយ ដែលក្នុងនោះ ម្ចាស់បទ PPAP (Pen Pineapple Apple Pen) ដ៏ល្បីនឹងត្រូវគេអញ្ជើញ មកបង្កើនបរិយាកាសរីករាយ ក៏ដូចជារឹតបន្តឹងចំណងមិត្តរវាងជប៉ុន និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពិរនេះក្លាយជាសម្ព័ន្ធមិត្តនឹងគ្នា តាំងពីសម័យក្រោយសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។  

លោកដូណាល ត្រាំ និង​ Pikutaro

គួរឲ្យដឹងផងដែរថា បុរសដែលត្រូវគេអញ្ជើញ ត្រូវគេស្គាល់ច្បាស់ថា Pikutaro ដែលមានឈ្មោះពិត Daimaou Kosaka បានទទួលការចាប់អារម្មណ៍ជាខ្លាំង ជាមួយវីដេអូចម្រៀង PPAP ដ៏ល្បីរបស់លោក ដែលមានការចូលមកទស្សនារហូតដល់ទៅ ១១០ លានដង ក្នុងវេបសាយយូធូប។

អ្វីគួរឲ្យចាប់អារម្មណ៍នោះ ចៅស្រីម្នាក់របស់លោក ដូណាល់ ត្រាំ គឺនាងតូច Arabella ជាអ្នកគាំទ្រមួយរូបរបស់លោក Pikutaro ហើយនាងក៏ធ្លាប់ធ្វើត្រាប់តាមវីដេអូចម្រៀងនេះ រហូតទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្តាញ​អុីនធឺណេតទៀតផង៕

គួររម្លឹកថា លោកដូណាល់ ត្រាំ បានចូលកាន់កាប់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក តាំងពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ មកម្ល៉េះ៕

សូមទស្សនាវីដេអូចម្រៀង PPAP ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]