ចុងឆ្នាំ២០១៧នេះខិតជិតមកដល់ហើយ តើអ្នកបានត្រៀមកាដូពិសេសសម្រាប់មនុស្សជាទីស្រលាញ់ហើយរឺនៅ?

ចូលរួមពិព័រណ៍ណូអែលនៅផ្សារទំនើប Exchange Square ទាំងអស់គ្នា ដែលមានការតាំងបង្ហាញផលិតផលជាង២០០មុខ ដោយមានការចូលរួមពីហាងសូកូឡា ផ្កា វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនជាង៣០ ដែលនឹងចូលរួមបញ្ចុះតម្លៃពិសេសទៅលើផលិតផលរបស់ខ្លួន សម្រាប់អបអរបុណ្យណូអែល និងកំឡុងពេលជិតឆ្លងឆ្នាំនាពេលខាងមុខនេះ។

វត្ថុអនុស្សាវរីយ៍ជាង២០០មុខ នឹងតាំងបង្ហាញនៅក្នុងពិព័រណ៍ណូអែល

ពិព័រណ៍ណូអែលនឹងប្រព្រឹតិ្ដទៅនៅថ្ងៃទី១៦និង១៧ ខែធ្នូ ចាប់ពីម៉ោង១០ព្រឹកដល់៨យប់។ ជាមួយនឹងការបញ្ចុះតម្លៃចាប់ពី១០%រហូតដល់៥០%លើមុខទំនិញជាច្រើនប្រភេទដែលត្រូវនឹងតម្រូវការយុវវ័យសម្រាប់រដូវការបុណ្យណូអែលខាងមុខនេះដែលមានដូចជា សូកូឡា ផ្កា វត្ថុអនុស្សាវរីយ៍ របស់ក្មេងលេង សំលៀកបំពាក់ ស្បែកជើង នាឡិកា គ្រឿងសម្អាង សៀវភៅ និងគ្រឿងតុបតែងជាច្រើនប្រភេទទៀត។ 

រូបតំណាង

ទន្ទឹមនឹងនេះ រាល់ផលិតផលដែលធ្វើការកម្មង់ទិញនៅក្នុងស្ដង់ពិព័រណ៍ ឬពីហាង Crocs, Sneakers , Levi's, Yves Rocher, Pandora, Bering, Lucky Premium, theWarehouse និងហាងដទៃទៀតនៅក្នុងផ្សារទំនើប Exchange Square នឹងទទួលបានការវេចខ្ចប់ជាកាដូដ៏ស្រស់ស្អាតភ្លាមៗ ដោយឥតគិតថ្លៃសម្រាប់ជូនមនុស្សជាទីស្រលាញ់នៅក្នុងថ្ងៃបុណ្យណូអែល។

ជាសរុបមក អ្នកចូលរួមនឹងសប្បាយរីករាយជាមួយបរិយាកាសនៅក្នុងពិព័រណ៍ណូអែលដោយការដើរទិញទំនិញជាច្រើនមុខជាមួយការបញ្ចុះតម្លៃពិសេស ទស្សនាកម្មវិធីច្រៀងលេងកំសាន្តនៅលើឆាក មានចំណីអាហារជាច្រើនមុខជាមួយនឹងការស្ដាប់ភ្លេងកំដរ ការលេងហ្គេម ការចាប់រង្វាន់ និងការចែកកាដូFree ពីSanta ជាមួយការតុបតែងយ៉ាងពិសេស។

កុំភ្លេចនាំមិត្តភកិ្ដ បងប្អូន កូនៗ និងមនុស្សជាទីស្រលាញ់ចូលរួមទាំងអស់គ្នា ហើយទៅទទួលកាដូFREE ពីSanta នៅក្នុងពិព័រណ៍ណូអែល។

កម្មវិធីនេះ រៀបចំដោយអនុស្សា សហការដោយ Exchange Square ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ 012 230 140 / 010 911 776 ឬ ហ្វេសប៊ុកផេក ANUSSA Event Planner

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]