ភ្នំពេញ៖ នាចុងសប្តាហ៍នេះ ក្រុមហ៊ុនអនុស្សា សហការជាមួយExchange Square និងក្រុមហ៊ុនជាង៣០ នឹងដាក់តាំងបង្ហាញផលិតផលជាង២០០មុខ សម្រាប់អបអរបុណ្យណូអែលដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៦ និង ១៧ ខែធ្នូ នៅផ្សារទំនើប Exchange Square។
ពិព័រណ៍ណូអែលនេះ នឹងមានតាំងផលិតផលជាង២០០មុខ ដែលនឹងបញ្ចុះតម្លៃចាប់ពី១០%ដល់៥០% ដោយមានការចូលរួមពីក្រុមហ៊ុនល្បីៗដូចជា៖
+ ផ្កា និង សូកូឡា៖ Gardenia Cambodia, Eden's Florist, Chocolate by H
+ កាដូ និង វត្ថុអនុស្សាវរីយ៍៖ Lucky Premium, Index, Doy Doy, Enginou, E-Zone, iOne, T-shop
+ សម្លៀកបំពាក់-ស្បែកជើង៖ Levi’s, Sneakers, Logan, Havaianas
+ គ្រឿងសម្អាង៖ Solinotes Paris, Yves Rocher, Guardian, Cow Style
+ ថតរូប Free Free៖ AKASA Photo
+ ការ៉េម-ចំណីអាហារ៖ Eureka Sanck, Mr. Potato, Nom Poa, La Pop, Nham Central, Jeje Icecream, The warehouse។
នៅក្នុងកម្មវិធីដ៏ពិសេសនេះ Santa នឹងចែកជូនកាដូ FREE ជាង១០០០កាដូទៅកាន់អ្នកដែលបានចូលរួមនៅក្នុងពិព័រណ៍ណូអែល រយ:ពេល២ថ្ងៃនេះ។ ជាងនេះទៅទៀត អ្នកចូលរួមនឹងសប្បាយរីករាយជាមួយកម្មវិធីពិសេសៗដូចជា ការសម្ដែងបទណូអែល ការថតរូបជាមួយSanta ការលេងហ្គេមយករង្វាន់ ការខ្ចប់កាដូ ការធ្វើPostcard ការផាត់ពណ៌មុខ និងការប្រគំតន្រ្ដីណូអែល។
ទន្ទឹមនឹងនេះ រាល់ផលិតផលដែលធ្វើការកម្មង់ទិញនៅក្នុងស្ដង់ពិព័រណ៍ ឬពីហាង Crocs, Hardrock, Owndays, Aroma, Havaianas, Pandora, Bering, Lucky Premium, theWarehouse និងហាងដទៃទៀតនៅក្នុងផ្សារទំនើប Exchange Square នឹងទទួលបានការវេចខ្ចប់ជាកាដូដ៏ស្រស់ស្អាតភ្លាមៗ ដោយឥតគិតថ្លៃសម្រាប់ជូនមនុស្សជាទីស្រលាញ់នៅក្នុងថ្ងៃបុណ្យណូអែល។
កុំភ្លេចនាំគ្នាទៅទទួលកាដូFREE ពីSanta នៅក្នុងពិព័រណ៍ណូអែល។
កម្មវិធីនេះ រៀបចំដោយអនុស្សា សហការដោយ Exchange Square ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ 012 230 140 / 010 911 776 ឬ ហ្វេសប៊ុកផេក ANUSSA Event Planner និង Exchange Square៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]