ថៃ៖ តារាសម្តែងថៃ២ដួង Weir និង Bella Ranee ដែលបន្ទាប់ពីការបើកចំហនូវទំនាក់ទំនងស្នេហារបស់ពួកគេរួចមក ឃើញថាសម្លេងគាំទ្រ និងប្រជាប្រិយភាពម្នាក់ៗកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ រហូតហ្វេនៗជាច្រើនចង់ ឃើញវត្តមានពួកគេទាំង២សម្តែង និងចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាញឹកញាប់។
តួយ៉ាង ក្រោយពីការថតបង្ហាញម៉ូតឲ្យទស្សនាវដ្តីជាមួយគ្នាហើយនោះ Weir បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍តាមដានទស្សនាជាមួយវីដេអូបទចម្រៀងខ្លីមួយ ដែលលោកបានផុសក្នុងគណនីIGរបស់លោក ដោយមានការសម្តែងពីលោកផ្ទាល់ និងតួស្រីម្នាក់។


ក្នុងវីដេអូនោះផងដែរ មិនបានបង្ហាញមុខតួស្រីច្បាស់នៅឡើយទេថាជាអ្នកណា បង្ហាញតែដៃ មាត់ និងខ្នងតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រគិតថា អាចជា Bella Ranee គូស្នេហ៍របស់លោក ព្រោះទាំងទម្រង់មាត់ និងដៃ គឺស្រដៀងនឹងនាង។
យ៉ាងណាមិញ យើងមិនទាន់ប្រាកដនោះទេថា តួស្រីក្នុងវីដេអូនោះ ជាBella មែន រឺអត់ទេ ព្រោះគ្រាន់តែជាការយល់ឃើញពីហ្វេនៗរបស់អ្នកទាំងពីរប៉ុណ្ណោះ។ បើចង់ជ្រាបច្បាស់ មានតែរង់ចាំទស្សនាវីដេអូចម្រៀងពេញទាំងអស់គ្នា៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]