ផ្លែននោងដែលយើងតែងតែហៅ មានឈ្មោះវិទ្យាសាស្រ្តថា Luffa aegyptica។ ខាងក្រោមនេះគឺជាផលប្រយោជន៍សុខភាពរបស់ផ្លែននោង ដែលអ្នកតែងតែយកវាធ្វើជាអាហារជាប្រចាំ៖
១/ ផ្លែននោងមានផ្ទុកជាតិសរសៃ
• អត្ថប្រយោជន៍មួយដែលសំខាន់ដំបូងរបស់វានោះគឺមានផ្ទុកជាតិសរសៃ។ ដោយសារតែជាតិសរសៃគឺជាសារធាតុដែលដើរតួជាអ្នកជួយសម្អាតប្រព័ន្ធរាងកាយ។
• ជាតិសរសៃជួយលុបបំបាត់សារធាតុពុល និងរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យមានជំងឺដូចជាជំងឺបេះដូង និងមហារីក។
• វាក៏ជួយកាត់បន្ថយបរិមាណជាតិខ្លាញ់ ឬកូលេស្តេរ៉ុលអាក្រក់នៅក្នុងចរន្តឈាម រារាំងបញ្ហាក្រពះពោះវៀនដូចជាការទល់លាមក ជំងឺរលាកទងសួតនិងជំងឺឬសដូងបាតទៀតផង។
• លើសពីនេះទៅទៀតជាតិសរសៃជួយបង្កើនល្បឿនរំលាយអាហារ និងបំប្លែងសារជាតិដែលធ្វើឲ្យបាត់បង់ជាតិខ្លាញ់ និងស្រកទម្ងន់។
• ហេតុនេះដើម្បីលាងសម្អាតប្រព័ន្ធការពារ និងទប់ស្កាត់ជំងឺធាត់ ឬហៅថាលើសទម្ងន់ហួសហេតុ និងជំងឺបេះដូង នោះអ្នកអាចបរិភោគផ្លែននោងធ្វើជាអាហារបាន។
២/ ជាអ្នកសម្អាតផលប៉ះពាល់ផ្សេងៗ
• ក្រៅពីជាតិសរសៃដែលអាចជួយលុបបំបាត់ជាតិពុល និងរ៉ាឌីកាល់សេរីពីរាងកាយនោះ ស្លឹករបស់វាក៏អាចជួយសម្អាតប្រព័ន្ធរាងកាយបានផងដែរ។
• យោងទៅតាមការស្រាវជ្រាវរបស់ Food Recap គេអាចយកស្លឹកផ្លែននោងទៅស្ងោរសម្រាប់ទទួលទានដើម្បីដោះស្រាយបញ្ហាដូចជាទប់ទល់នឹងភាពមិនធម្មតានៃការមករដូវ និង uremia (កកកុញនៃកាកសំណល់អាសូតនៅក្នុងឈាម) ។
៣/ ជួយប្រឆាំងទៅនឹងជំងឺទឹកនោមផ្អែម
• ទន្ទឹមនឹងនេះផងដែរផ្លែននោងមានគុណសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែមបានទៀតផង។
• យោងទៅតាម Agroproducts បានបង្ហាញថាផ្លែននោងមានអាំងស៊ុយលីនដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមតាមរយៈការកាត់បន្ថយ ហើយវិធីនេះវានឹងជួយរក្សាកម្រិតធម្មតានៃជាតិស្ករនៅក្នុងចរន្តឈាមរបស់អ្នក។
៤/ ជួយដល់សុខភាពភ្នែក
• ផ្លែននោងវាសម្បូរទៅដោយវីតាមីន A ដែលទទួលខុសត្រូវក្នុងការលើកកម្ពស់ចំពោះសុខភាពភ្នែកទាំងមូល។ ម្យ៉ាងទៀតបើគ្មានវីតាមីន A នេះទេភ្នែកនឹងខ្សោយមើលមិនសូវច្បាស់ និងងងឹតនៅពេលយប់ទៀតផង។
• លើសពីនេះទៅទៀតស្បែក និងភ្នាសរំអិលនឹងងាយរលាក និងខូចខាត។
• យោងតាមការសិក្សាដែលធ្វើឡើងដោយ the National Eye Institute បានលើកឡើងថាអ្នកដែលប្រើប្រាស់វីតាមីន A វីតាមីន C វីតាមីន E ទង់ដែងនិងស័ង្កសីមានការថយចុះហានិភ័យនៃការថយចុះកម្តៅសាច់ដុំ ២៥ភាគរយរយៈពេល ៦ឆ្នាំទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]