ហ្វីលីពីន៖ នាង Wynona Pauline Catapang គឺជានិស្សិតមហាវិទ្យាល័យជនជាតិហ្វីលីពីនម្នាក់ ដែលមានវ័យទើបតែ ២១ឆ្នាំ។ ជាញឹកញាប់ នាងតែងតែត្រូវបានមនុស្សដែលនៅក្បែរខ្លួននាងធ្វើការរិះគន់នាងថា នាងជាមនុស្សដែលមានមហិច្ឆតាខ្ពស់ពេក។ ម្យ៉ាងវិញទៀត ពួកគេក៏បាននិយាយថា នាងជាមនុស្សឆ្កួត ដែលចំណាយពេលយូររៀននៅមហាវិទ្យាល័យ St. Scholastica។

រូបភាពនាង Wynona Pauline Catapang

យោងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា ទោះបីជានាងទទួលបានពាក្យតិះដៀលយ៉ាងច្រើនបែបនេះក្តី Wynona Pauline Catapang នៅតែបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងលះបង់ពេលវេលាជាច្រើនដើម្បីការសិក្សារបស់នាង។ 

រហូតដល់ឆ្នាំ ២០១៧ នេះ នាង Wynona Pauline Catapang បានបញ្ចប់ការសិក្សារយៈពេល ៥ ឆ្នាំ ដោយទទួលបានសញ្ញាបត្រចំនួន ៣ ដោយសញ្ញាបត្រទាំងនោះរួមមាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញសារគមនាគមន៍មហាជន នៃមហាវិទ្យាល័យអភិវឌ្ឍន៍សារគមនាគមន៍ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចិត្តវិទ្យា និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញសិល្បៈមគ្គុទេស៍ និងប្រឹក្សាយោបល់។

រូបភាពនាង Wynona Pauline Catapang

ក្រោយពីទទួលបានលទ្ធផលដ៏ល្អបែបនេះហើយ នាង Wynona Pauline Catapang បានពន្លយនូវពាក្យប៉ុន្មានម៉ាត់ថា៖

ជាធម្មតា ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រមួយ និស្សិតត្រូវចំណាយពេលរហូតដល់ ៤ ទៅ ៥ឆ្នាំ។ ក៏ប៉ុន្តែ នាងខ្ញុំអាចទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួន ៣ ដោយចំណាយពេលត្រឹមតែ ៥ ឆ្នាំ ដូចនេះ ខ្ញុំជឿជាក់ថា នេះគឺជាសមទ្ធិផលដល់ល្អបំផុតដែលនាងខ្ញុំធ្វើបាន៕
រូបភាពនាង Wynona Pauline Catapang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]