ខេត្តបាត់ដំបង ៖ (​ព័ត៌មាន​បឋម​) នៅ​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល កម្លាំង​នគរបាល​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល បាន​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហួ​ន រា​ហ៊ូ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវជា​ប្អូន​ជន​រង​គ្រោះ (​ឪពុក​តែ​មួយ ម្តាយ​ផ្សេង​គ្នា​) មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ពី​បទ​ឃាតកម្ម​។

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល បាន​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហួ​ន រា​ហ៊ូ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវជា​ប្អូន​ជន​រង​គ្រោះ (​ឪពុក​តែ​មួយ ម្តាយ​ផ្សេង​គ្នា​)
ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​បងស្រី​ឈ្មោះ ហួ​ន រ៉ា​នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ពិតប្រាកដ​មែន

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​រួច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​បងស្រី​ឈ្មោះ ហួ​ន រ៉ា​នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ពិតប្រាកដ​មែន កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៧ វេលា​ម៉ោង​២​និង​នាទី​រសៀល នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល (​មូលហេតុ​ចង់បាន​លុយ​ពី​បងស្រី និង​ទាស់សម្ដី​គ្នា​)​។ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ពូថៅ​១ និង​ប្រាក់​រៀល​២៤១.៦០០​រៀល ប្រាក់​ថៃ​២៥.៤៦០​បាត​។ ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕

សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ពូថៅ​១ និង​ប្រាក់​រៀល​២៤១.៦០០​រៀល ប្រាក់​ថៃ​២៥.៤៦០​បាត​
ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]