អ្នកណាក៏ដូចអ្នកណាដែរ ភាគច្រើនបំផុតគឺយុវវ័យតែម្តងរឿងពិបាកក្រោកពីដំណេកពេលព្រឹកព្រលឹម។ ជួនកាលក៏ក្រោកយឺត ជួនកាលក៏ក្រោកមកដោយសភាពស្ងាប ហត់នឿយ អស់កម្លាំង គេងមិនឆ្អែត និងខ្ជិលច្រអូសជាដើម។ ការក្រោកពីដំណេកដោយសភាពទាំងនេះ អាចធ្វើឱ្យអ្នកងូតទឹកស្លៀកពាក់រៀបចំខ្លួនយឺតយ៉ាវ ថែមទាំងប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នកទៀតផង រហូតដល់អ្នកខ្លះក៏ត្រូវការជំនួយពីកាហ្វេ ដើម្បីឱ្យស្មារតីភ្លឺស្វាង។

ដូច្នេះហើយដើម្បីចែករំលែកជាចំណេះដឹង យើងនឹងប្រាប់ពីគន្លឹះមានប្រយោជន៍មួយចំនួន ដែលអ្នកត្រូវចៀសវាង ដើម្បីជួយឱ្យអ្នកក្រោកពីដំណេកលឿនជាងមុន និងស្វាហាប់ជាងមុនដូចខាងក្រោមនេះ ៖

អ្នកណាក៏ដូចអ្នកណាដែរ ភាគច្រើនបំផុតគឺយុវវ័យតែម្តងរឿងពិបាកក្រោកពីដំណេកពេលព្រឹកព្រលឹម

១. មិនត្រូវឱ្យមានពន្លឺនៅពេលកំពុងគេង

សត្រូវដ៏ធំបំផុតដែលអាចបំផ្លាញ និងរំខានដំណេករបស់អ្នកគឺពន្លឺ ព្រោះរាងកាយ និងខួរក្បាលរបស់អ្នកពីធម្មជាតិ អាចទទួលបានដំណេកស្កប់ស្កល់រាល់ពេលដែលភ្នែក ឬរាងកាយមិនបានប៉ះពន្លឺដែលមានផលរំខានប៉ុណ្ណោះ (គេងនៅក្នុងទីងងឹត)។ នោះគឺមានន័យថាពេលយប់មុនចូលគេង អ្នកមិនត្រូវបើកពន្លឺសូម្បីតែបន្តិច មិនថា ចង្កៀងគោមលើក្បាលដំណេក អំពូលតូចៗ រហូតដល់ទូរស័ព្ទដៃ ថែបប្លែត (Tablet) កំព្យូរទ័រយួរដៃ (laptop) ឬឧបករណ៍ប្រើប្រាស់ដៃទៀតនោះទេ យ៉ាងហោចអ្នកក៏ត្រូវតែបិទចោល ឬទុកឱ្យឆ្ងាយពីខ្លួនឱ្យបាន ១ម៉ោងមុនពេលចូលគេងទើបជាការប្រសើរ។

សត្រូវដ៏ធំបំផុតដែលអាចបំផ្លាញ និងរំខានដំណេករបស់អ្នកគឺពន្លឺ ព្រោះរាងកាយ និងខួរក្បាលរបស់អ្នកពីធម្មជាតិ អាចទទួលបានដំណេកស្កប់ស្កល់រាល់ពេលដែលភ្នែក ឬរាងកាយមិនបានប៉ះពន្លឺដែលមានផលរំខានប៉ុណ្ណោះ (គេងនៅក្នុងទីងងឹត)

២.បិទប៊ូតុងម៉ោងរោទិ៍ដាស់ច្រើនដង

ទម្លាប់បែបនេះ ជឿថាអ្នកណាៗក៏សុទ្ធតែធ្លាប់ធ្វើដែរ ឬថាកំពុងតែធ្វើវាជារៀងរាល់ថ្ងៃតែម្តង។ ការដាក់ម៉ោងរោទិ៍មិនថាក្នុងទូរស័ព្ទ  ឬនាឡិកា វាជារឿងល្អ ដែលអាចជួយឱ្យអ្នកភ្ញាក់ពីដំណេកទាន់ពេលវេលា ប៉ុន្តែការដាក់ម៉ោងរោទិ៍ច្រើនដង ហើយចេះតែក្រោកចុចបិទ គិតថាគេងមួយភ្លែតបន្តិចទៀត អ្នកប្រាកដជាមិននឹកស្មានដល់អំពីផលប៉ះពាល់របស់វានោះទេ។ ការក្រោកឡើងមកបិទម៉ោងរោទិ៍ហើយគេងបន្តទៀត នឹងធ្វើឱ្យរាងកាយរបស់អ្នកគេងលក់មិនសូវស្កប់ស្កល់ ព្រោះតែទទួលរងផលរំខានពីសំឡេងដាស់ទាំងនោះ ហើយជាលទ្ធផលអ្នកអាចនឹងក្រោកយឺត ឬអាចនឹងក្រោកឡើងដោយសភាពគេងលក់មិនស្កប់ ឬខ្ជិលច្រអូសជាដើម។ យកល្អ អ្នកគួរតែរៀនទម្លាប់ភ្ញាក់ពីដំណេកដោយខ្លួនឯង ឬប្រសិនជាអ្នកមានការពិបាករឿងម៉ោងក្រោក អ្នកអាចដាក់ម៉ោងរោទិ៍ត្រឹមតែមួយដង ហើយកំណត់ខ្លួនឯងថា ពេលឮសំឡេងដាស់ត្រូវតែភ្ញាក់ដោយមិនត្រូវដំអក់ ឬបិទវាហើយគេងបន្តនោះទេ។

ការដាក់ម៉ោងរោទិ័មិនថាក្នុងទូរស័ព្ទ ឬនាឡិកា វាជារឿងល្អ ដែលអាចជួយឱ្យអ្នកភ្ញាក់ពីដំណេកទាន់ពេលវេលា ប៉ុន្តែការដាក់ម៉ោងរោទិ៍ច្រើនដង ហើយចេះតែក្រោកចុចបិទ គិតថាគេងមួយភ្លែតបន្តិចទៀត អ្នកប្រាកដជានឹកមិនស្មានពីផលប៉ះពាល់របស់វានោះទេ

៣. មិនទទួលទានអាហារពេលព្រឹក

អាហារពេលព្រឹក គឺជាអាហារសំខាន់មួយដែលចាំបាច់សម្រាប់សុខភាពរាងកាយរបស់អ្នកទាំងមូល ប្រសិនជាអ្នករំលងអាហារពេលព្រឹកវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាង និងពិបាកគ្រប់គ្រងទម្ងន់ជាដើម  ជាពិសេសថែមទាំងអាចប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។ នោះក៏ដោយសារអាហារពេលព្រឹកប្រៀបបានទៅនឹងម៉ោងដាស់ដែលកំណត់ថា វាជាពេលដែលអ្នកត្រូវចាប់ផ្តើមពេលវេលាប្រចាំថ្ងៃរបស់អ្នក រហូតដល់ពេលចូលដំណេក។ ហើយប្រសិនជាអ្នកចាប់ផ្តើមទទួលទានអាហារដំបូងនៅពេលថ្ងៃត្រង់តែម្តង ខួរក្បាល ក៏ដូចជារាងកាយនឹងភាន់ច្រលំថាអ្នកទើបតែភ្ញាក់ពីដំណេក ហើយធ្វើការយឺតខុសពីធម្មតា ថែមទាំងអាចបង្កើនការផលិតអរម៉ូន Cortisol ដែលគេហៅថាជាអរម៉ូនស្ត្រេស។ អរម៉ូននេះ នឹងធ្វើឱ្យអ្នកពិបាកគេងពេលយប់ ឬគេងមិនបានស្កប់ស្កល់ ហើយថែមទាំងធ្វើឱ្យអ្នកក្រោកពីដំណេកយឺត ពោរពេញទៅដោយភាពនឿយហត់ និងខ្ជិលច្រអូសផងដែរ។

អាហារពេលព្រឹក គឺជាអាហារសំខាន់មួយដែលចាំបាច់សម្រាប់សុខភាពរាងកាយរបស់អ្នកទាំងមូល ប្រសិនជាអ្នករំលងអាហារពេលព្រឹកវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាង និងពិបាកគ្រប់គ្រងទម្ងន់ ជាដើម ជាពិសេសថែមទាំងអាចប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ

៤.អាហារពេលល្ងាចដែលផ្តល់ផលប៉ះពាល់

អាហារពេលល្ងាច ឬពេលយប់មុនពេលចូលគេង ក៏អាចធ្វើឱ្យប៉ះពាល់ និងពន្យារពេលវេលានៃការគេងរបស់អ្នកផងដែរ។ ជាពិសេសគឺអាហារដែលមិនល្អ ប៉ះពាល់ដល់សុខភាពដូចជា អាហារដែលមានជាតិខ្លាញ់ និងម្សៅច្រើន ដូចជា សាច់ជ្រូក ភីហ្សា និងអាហារជាច្រើនមុខទៀត។  តែប្រសិនជាអ្នកចង់ទទួលទានវា អ្នកគួរតែទទួលទានឱ្យបានមុនពេលចូលគេងយ៉ាងហោចណាស់ក៏ឱ្យបានមុន ៥ម៉ោងមុនពេលចូលគេងដែរ។

អាហារពេលល្ងាច ឬពេលយប់មុនពេលចូលគេង ក៏អាចធ្វើឱ្យប៉ះពាល់ និងពន្យារពេលវេលានៃការគេងរបស់អ្នកផងដែរ។ ជាពិសេសគឺអាហារដែលមិនល្អ ប៉ះពាល់ដល់សុខភាពដូចជា អាហារដែលមានជាតិខ្លាញ់ និងម្សៅច្រើន

៥.គេងមិនទៀងពេល

រាងកាយរបស់អ្នកពីធម្មជាតិមានការកំណត់ និងវិភាគជាក់លាក់ ដែលគេឱ្យឈ្មោះវាថា Circadian rhythm ។ ប្រសិនជាអ្នករំខានការកំណត់របស់វា ដោយការចូលគេងមិនបានទៀងទាត់ ឬទៀងម៉ោងទេ ដោយចេះតែគេងខុសម៉ោង រាងកាយរបស់អ្នកនឹងច្របូកច្របល់ ហើយអ្នកនឹងមិនអាចក្រោកពីដំណេកពេលព្រឹកដោយដោយនោះទេ ថែមទាំងក្រោកយឺត មានសភាណហត់នឿយ និងអស់កម្លាំងជាដើម។

ការចូលគេងមិនបានទៀងទាត់ ឬទៀងម៉ោងទេ ដោយចេះតែគេងខុសម៉ោង រាងកាយរបស់អ្នកនឹងច្របូកច្របល់ ហើយអ្នកនឹងមិនអាចក្រោកពីដំណេកពេលព្រឹកដោយដោយនោះទេ ថែមទាំងក្រោកយឺត មានសភាណហត់នឿយ និងអស់កម្លាំង

៦. ងូតទឹកក្តៅឧណ្ហៗ

បើទោះជាការងូតទឹកក្តៅឧណ្ហៗអាចជួយធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លា បំបាត់ភាពតានតឹង និងភាពហត់នឿយបានក៏ពិតមែន តែការងូតទឹកក្តៅឧណ្ហៗពេលយប់មិនមែនជារឿងល្អទេព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកបាន។ ជាធម្មតា រាងកាយរបស់អ្នកនឹងបង្កើនសីតុណ្ហភាពរាងកាយឱ្យសាកសមសម្រាប់ការគេងនៅពេលយប់រាល់ម៉ោង១០ ដូច្នេះការងូតទឹកក្តៅឧណ្ហៗមុនចូលគេងនឹងធ្វើឱ្យរាងកាយរបស់អ្នកពិបាកសម្រប ឬប្រើពេលវេលាយូរទម្រាំអាចធ្វើឱ្យអ្នកងងុយគេងបាន។ យកល្អអ្នកមិនគួរងូតទឹកក្តៅឧណ្ហៗនៅពេលយប់មុនពេលចូលគេងឡើយ តែប្រសិនជាអ្នកចង់ងូតទឹកក្តៅឧណ្ហៗអ្នកត្រូវប្រាកដថាអ្នកមានពេលវេលាគ្រប់គ្រាន់ច្រើន មុនដល់ពេលវេលាចូលគេង៕

ការងូតទឹកក្តៅឧណ្ហៗពេលយប់មិនមែនជារឿងល្អទេព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]