មូសគឺជាសត្វចង្រៃ ដែលតែងតែរំខានដល់ជីវិតរស់នៅ របស់មនុស្សគ្រប់ៗរូប។ មូសក៏ជាភ្នាក់ងារ ចម្លងជំងឺមួយចំនួន ដល់ខ្លួនរបស់យើងផងដែរ។

ពេលមូស (ញី) ខាំម្តងៗ ទឹកមាត់របស់វា មានផ្ទុកនូវសារធាតុម៉្យាង ដែលមានប្រតិកម្មទៅនឹងស្បែករបស់យើង និងបង្កឲ្យមានស្នាមក្រហម និងកន្ទួលរមាស់។

ដូច្នេះ យើងគួរចេះវិធីសាស្ត្រទាំង ៦ យ៉ាង ដូចខាងក្រោម ដើម្បីព្យាបាលការរមាស់ និងកន្ទួល ពីមូសខាំ។ តាមដានទាំងអស់គ្នា៖

១. ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញ គឺជាវិធីសាស្ត្រដ៏ប្រសើរមួយក្នុងការព្យាបាល រមាស់ ពីមូសខាំ។ ថ្នាំដុសធ្មេញ គឺផ្ទុកទៅដោយ សារធាតុម៉ង់តុល ដែលអាចផ្តល់ភាពត្រជាក់ នៅតំបន់កន្ទួលរមាស់បាន។ ក្រៅពីនេះ ថ្នាំដុសធ្មេញ អាចធ្វើឲ្យស្នាមកន្ទួល ដែលប៉ោង​ពីមូសខាំ ស្រក​ចុះថែមទៀត។   

រូបតំណាង

២. ទឹកឃ្មុំ

ទឹកឃ្មុំ គឺជាសារធាតុអង់ទីប៊ីយោទិក ដែលមានតួនាទី សម្លាប់បាក់តេរី និងបំបាត់ការស្កៀបរមាស់ ពីមូសខាំបាន។

សម្រាប់វិធីព្យាបាល អ្នកត្រូវលាបវា លើកន្លែងមូសខាំ ជាការស្រេច។ 

រូបតំណាង

៣. សំបកចេក

ចេក ត្រូវបានគេរកឃើញនូវសារធាតុប្រេង នៅលើសំបករបស់វា ដែលមានសមត្ថភាព អាចព្យាបាលកន្ទួលរមាស់បាន។

អ្នកត្រូវបកចេក យកតែសំបក រួចយកវាមកត្រដុសនឹងកន្លែងដែលមូសខាំ ជាការស្រេច។ 

រូបតំណាង

៤. ប្រេងលាប

ប្រេងលាបម្យ៉ាង (Vapour Rub) ដែលគេនិយមយកមកលាប លើតំបន់ឈឺចុករោយ គេក៏អាចយកវាមកលាប លើតំបន់កន្ទួលរមាស់បានផងដែរ។ វាផ្សំចេញ ពីប្រេងទេពីរូ និងផ្ទុកនូវសារធាតុម៉ង់តុលផងដែរ។ 

រូបតំណាង

៥. ដុំទឹកកក

ដុំទឹកកក មានលទ្ធភាពបំបាត់ការឈឺចុកចាប់ លើកន្លែងដែលឃ្មុំ ឬឪម៉ាល់ទិច។ គេក៏អាចយកដុំទឹកកក ស្អំលើកន្លែងមូសខាំ ដើម្បីកាត់បន្ថយស្នាមក្រហមពីកន្ទួលរមាស់ យ៉ាងពូកែស័ក្តិសិទ្ធ។ 

រូបតំណាង

៦. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ ឬហៅបានម្យ៉ាងទៀតថា “អាឡូវេរ៉ា” គឺផ្ទុកទៅដោយសារធាតុរ៉ែ និងវីតាមីនជាច្រើនមុខ មានលទ្ធភាពអាចកម្ចាត់កន្ទួលរមាស់ និងភាពឈឺចុកចាប់បាន។

អ្នកត្រូវយកសារធាតុរាវ (ខាប់) ដែលមាននៅក្នុងប្រទាលកន្ទុលក្រពើ (ស្រស់) លាបវាលើតំបន់ដែលមូសខាំ ដើម្បីទាញយកប្រសិទ្ធភាព៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]