សត្វចៃ ដែលកើតលើស្បែកក្បាល មិនត្រឹមតែមានផលរំខាន និងរមាស់នោះទេ តែក៏បានធ្វើឱ្យមនុស្សនៅជិតខ្លួនរបស់អ្នកខ្លាចរអារ និងខ្ពើមរអើមផងដែរ។ តែវាមិនមែនជាបញ្ហាប៉ុន្មានទេ ដោយសារតែ វាកម្រកើតមានចំពោះមនុស្សធំណាស់ តែប្រសិនជាមានកើត ក៏ច្រើនតែចំពោះក្មេងៗ មានវ័យកុមារតូចៗ ពីចន្លោះ ៧ ៨ឆ្នាំ ទៅ១១ឆ្នាំប៉ុណ្ណោះ។
រាល់ពេលកើតមានចៃលើក្បាលម្តងៗ ធ្វើឱ្យពិបាកនឹងដើររកទិញថ្នាំ ឬសាប៊ូកក់សក់ព្យាបាលណាស់ តែពេលនេះមិនមែនជារឿង ដែលពិបាកទៀតទេ ដោយសារតែប្រេងដូងត្រូវបានគេដឹងថា អាចមានលទ្ធភាពជួយព្យាបាល និងបំបាត់ចៃឱ្យអស់ពីស្បែកក្បាលបាន យ៉ាងមានប្រសិទ្ធភាពផងដែរ។
ចង់ដឹងថា ប្រើប្រេងដូងដោយវិធីណាខ្លះ ដើម្បីកម្ចាត់សត្វចៃចង្រៃឱ្យអស់ មកតាមដានការអនុវត្តន៍ទាំងអស់គ្នា ដូចខាងក្រោម៖
# ប្រើប្រេងដូងសុទ្ធ
- ជាដំបូង យកប្រេងដូងលាបឱ្យសព្វសរសៃសក់ និងស្បែកក្បាល ហើយធ្វើការម៉ាស្សាថ្នមៗ
- បន្ទាប់មក រុំជាមួយកន្សែង ឬប្រដាប់គ្របក្បាលទុកចោលឱ្យបាន ១ ទៅ២ម៉ោង
- ជំហានបន្ទាប់ ដកកន្សែង និងប្រដាប់រុំក្បាលចេញ ហើយប្រើក្រាសសិតសក់មានស្និតញឹកមកសិតសក់ នោះពងចៃ និងចៃប្រាកដជាជ្រុះមកជាមិនខាន។
- ជាចុងក្រោយ កក់សក់នឹងសាប៊ូ និងក្រែមបន្ទាន់សក់បន្ថែមជាការស្រេច។
# ប្រេងដូង និងខ្ទឹមស
- ដំបូងយកខ្ទឹមស ៨ទៅ១០កំពិសមកបុក ឬកិនឱ្យហ្មត់ លាយជាមួយនឹងប្រេងដូង ២ ទៅ៣ស្លាបព្រាកាហ្វេ
- យកល្បាយដែលលាយរួច មកលាបឱ្យសព្វស្បែកក្បាល និងសរសៃសក់ ទុកចោលឱ្យបានកន្លះម៉ោង
- បន្ទាប់មកទៀត យកក្រាសមកសិតសក់ ចៃ និងពងចៃប្រាកដជាងាប់ និងជ្រុំមកជាមិនខាន
- ជាចុងក្រោយ អ្នកអាចកក់សាប៊ូ និងក្រែមបន្ទន់សក់បន្ថែមជាការស្រេច។
- អ្នកអាចអនុវត្តបែបនេះ ជាប្រចាំរហូតដល់អស់ ចៃ និងពងចៃពីលើក្បាល។
# ប្រេងដូង និងប្រេងរុក្ខជាតិ (Tea Tree Oil)
- លាយប្រេងដូង ២ស្លាបព្រាបាយ ជាមួយនឹង ប្រេងរុក្ខជាតិ (Tea Tree Oil អាចរកបាននៅផ្សារទំនើប) ប្រមាណជា ៣ទៅ៥ដំណក់
- យកប្រេងដែលលាយចូលគ្នាទាំងពីរនេះ មកលាបឱ្យសព្វសរសៃសក់ ហើយធ្វើការម៉ាស្សាឱ្យបាន ៤ ទៅ៦នាទី
- ទុកចោលវាមួយយប់ ព្រឹកស្អែកចាំកក់សក់ និងម៉ាស្សាថ្នមៗ រួចយកប្រដាប់គ្របក្បាលមកពាក់ម្តងទៀត ទាំងសក់សើមប្រមាណជា ៣០នាទី ទៅ ៣៥នាទី។
- ជាចុងក្រោយ កក់សាប៊ូ និងក្រែមបន្ទន់សក់បន្ថែមម្តងទៀតជាការស្រេច។ វិធីមួយនេះអាចកម្ចាត់ចៃ និងពងចៃបានអស់តែម្តង។
# ប្រេងដូង និងទឹកខ្មេះប៉ោម (Apple Cider Vinegar)
វិធីទី១៖
- អ្នកគ្រាន់តែលាយប្រេងដូង និង ទឹកខ្មេះប៉ោម (Apple Cider Vinegarអាចរកបាននៅផ្សារទំនើប) ក្នុងបរិមាណសមល្មមស្មើគ្នា សម្រាប់សរសៃសក់របស់អ្នក។
- បន្ទាប់មកយកល្បាយនេះ មកលាបឱ្យសព្វសរសៃសក់ រួចធ្វើការម៉ាស្សាថ្នមៗ រួចទុកចោលឱ្យបាន ៥នាទីទៅ ១០នាទី
- ជាចុងក្រោយ យកក្រាសមកសិតសក់ពងចៃ និងចៃប្រាកដជារបូតមកតាមស្និតជាមិនខាន
- អ្នកអាចអនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍ ចៃនឹងអស់ពីស្បែកក្បាល និងសរសៃសក់ជាមិនខាន។
- វិធីទី២៖
- ជាដំបូងយកទឹកខ្មេះប៉ោម មកលាបលើសរសៃសក់ និងស្បែកក្បាលមុន
- បន្ទាប់ពីទឹកខ្មេះប៉ោមលើក្បាលស្ងួតល្អហើយ ចាំយកប្រេងដូងមកលាបពីលើសរសៃសក់បន្ថែម
- យកកន្សែង ឬប្រដាប់គ្របសក់ គ្របទុកចោលឱ្យបាន ៣នាទីទៅ៥នាទី ចាំកក់សក់នឹងសាប៊ូ រួមទាំងលាបក្រែមបន្ទន់សក់ជាការស្រេច។
# ប្រេងដូង ក្រូចឆ្មារសម្បកលឿង ខ្ទឹមស និងតែបៃតង
- លាយប្រេងដូង១ស្លាបព្រា ជាមួយនឹង ទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា (អាចរកទិញបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) តែបៃតង ១ស្លាបព្រា និងទឹកខ្ទឹមស ១ស្លាបព្រា ហើយកូរចូលគ្នាឱ្យសព្វ។
- បន្ទាប់មក យកល្បាយនេះមកលាបឱ្យសព្វសរសៃសក់ ទុកចោលឱ្យបាន កន្លះម៉ោង
- ក្រោយពីទុកចោលរួច យកក្រាស់មកសិតសក់ ចៃ និងពងចៃដែលងាប់នឹងជ្រុះចេញមកជាមិនខាន
- ជាចុងក្រោយ អាចកក់សក់នឹងសាប៊ូធម្មតា និងលាបក្រែមបន្ទន់សក់បន្ថែមក៏បាន។
- អ្នកអាចអនុវត្តបែបនេះជាប្រចាំ មួយសប្តាហ៍ម្តង រហូតដល់១ខែ ចៃនឹងលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]