“អ្នកប្រមាញ់បិសាច វគ្គ 2” កំពុងចាក់បញ្ចាំងពីនេះហើយ ដែលជួនពេលជាមួយនឹងឱកាសចូលឆ្នាំចិននេះ បានរំលេចចេញនូវផ្ទាំងរូបភាពថ្មី ដែលមានលក្ខណៈពិសេសត្រង់ថាគ្រប់តួអង្គបិសាចនៅក្នុងរឿង តាំងពីហ៊ូប៉ា អាល្ងង់ បិសាចឡុកឡាក់ និងសង្សារគេ ព្រមទាំងបិសាចផ្សេងទៀត បង្ហាញពីប្រពៃណី និងទំនាមទំលាប់ដែលប្រជាជនចិនតែងតែប្រព្រឹត្តនៅរាល់ចូលឆ្នាំ។ ក្នុងផ្ទាំងរូបនោះ បានបង្ហាញពីមិត្តចាស់ថ្មីរបស់ហ៊ូប៉ា រួមមានបិសាចដែលចេញមុខកាលពីវគ្គមុន និងបិសាចថ្មីៗដែលនឹងបង្ហាញនៅវគ្គពីរនេះ។

នៅក្នុងពិភពមួយដែលបិសាច និងមនុស្សរស់នៅជាមួយគ្នា ស៊េរីភាពយន្តនេះនិយាយពីតួអង្គហ៊ូប៉ា ជាកូនបិសាចដែលមានកំណើតជាស្តេច។ ហ៊ូប៉ា បានក្លាយជាតួអង្គស្នូល ដើម្បីបញ្ឈប់រាល់សង្គ្រាមផ្ទៃក្នុងរបស់បិសាចទាំងអស់។ “អ្នកប្រមាញ់បិសាច វគ្គ 2” ដឹកនាំដោយលោក ស៊ី ឆឹង-អ៊ី ហើយចាក់បញ្ចាំងជាលក្ខណៈ 2D កំពុងចាក់បញ្ចាំងនៅប្រទេសកម្ពុជាហើយ ដែលរឿងនេះនិយាយពីធានអ៊ីនចេញទៅរកឪពុកខ្លួនជាមួយសៀវឡាន ហើយក៏បានជួបហ៊ូប៉ា នៅឯភូមិយ៉ុងឈុនម្តងទៀត ហើយត្រូវស្តេចបិសាចតាមសម្លាប់។
សូមទស្សនា Trailer នៅខាងក្រោមនេះ៖
ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
www.facebook.com/JaiKon.Cambodia,
www.youtube.com/JaiKonCambodia
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]