ប្រសិនបើអ្នកក្រឡេកទៅមើលនៅផ្ទះបាយរបស់អ្នកគឺវាពោរពេញទៅដោយសម្ភារៈជាច្រើន ដែលអ្នកមិនបានគិតទេថាវាអាចនឹងផ្តល់គ្រោះថ្នាក់នោះទេ ព្រោះរបស់របបទាំងនោះវាមើលទៅដូចជាមានសុវត្ថិភាពធម្មតា។ ប៉ុន្តែផ្ទុយទៅវិញអ្វី សម្ភារៈទាំងនោះអាចផ្តល់ផលអាក្រក់ដល់អ្នកបានយ៉ាងងាយ ប្រសិនបើអ្នកធ្វេសប្រហែស។
ហេតុដូចនេះខាងក្រោមនេះគឺជាការណែនាំមួយចំនួនទាក់ទងទៅនឹងសម្ភារៈផ្ទះបាយដែលអ្នកគួរប្រុងប្រយ័ត្ន ព្រោះវាអាចនាំឲ្យអ្នកមានបញ្ហាសុខភាព និងមានគ្រោះថ្នាក់កើតឡើង។
១/ ការប្រើប្រាស់ចង្ក្រានហ្គាស
បើទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណា ពេលខ្លះក៏មានមនុស្សមួយចំនួនកើតមានគ្រោះថ្នាក់ដោយសារតែភ្លើងហ្គាសនេះ។ ដូចនេះអ្នកចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតមិនត្រូវប្រញាប់រហូតភ្លេចបិទចង្ក្រានហ្គាស និងបិទវាមុនពេល ឬក្រោយពេលប្រើប្រាស់ក៏ដូចជាពេលចេញទៅក្រៅ ដែលវាអាចនាំមកនូវគ្រោះថ្នាក់បំផុត ពីព្រោះឧស្ម័នដែលបញ្ចេញចេញមក អាចបណ្តាលឱ្យឆេះបានមួយរំពេច។

២/ ឧបករណ៍ផ្ទះបាយទំនើបៗ
ឧបករណ៍ទំនើបៗ ដូចជាខ្ទះដែលប្រើប្រាស់ដោយមិនមានជាប់កំទិចអាហារជាដើមគឺវាបានបញ្ចេញផ្សែងពុលចេញមក ដែលជាហេតុបណ្តាលឲ្យអ្នកខូចសុខភាព។
៣/ ឧបករណ៍កិនសាច់
ឧបករណ៍មួយនេះវាអាចបណ្តាលឲ្យអ្នកងាយនឹងរងរបួសដៃ ហេតុនេះចូរធ្វើការប្រុងប្រយ័ត្នមិនត្រូវយកដៃទៅរុញ ឬដាក់សាច់ចូលក្នុងឧបករណ៍នេះដោយផ្ទាល់នោះទេ អ្នកត្រូវដាក់ដៃឲ្យឆ្ងាយ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើង។

៤/ ការចោលសំរាម
អ្នកមិនត្រូវទាយយកសំរាមពីបំពង់ត្រងកាកសំណល់ដោយប្រើដៃទទេដោយផ្ទាល់នោះទេ ព្រោះវាអាចបណ្តាលឲ្យដៃរបស់អ្នកមានរបួស។ ហេតុនេះអ្នកអាចប្រើរបស់របរជំនួសផ្សេងទៀតក្នុងការសម្អាតក៏ដូចជាទាញយកកាកសំណល់ចេញ។

៥/ ការប្រើប្រាស់ជ្រុញ
ជម្រើសដ៏មានសុវត្ថិភាពបំផុតនោះគឺអ្នកគួរតែមានជ្រុញសម្រាប់ប្រើប្រាស់ឲ្យដាច់ពីគ្នា មួយសម្រាប់បន្លែ និងមួយទៀតសម្រាប់សាច់ ព្រោះបាក់តេរីនៅក្នុងសាច់ឆៅអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន។

៦/ ប្រអប់ខ្ចប់ម្ហូបអាហារប្លាស្ទិក
ចូរចៀសវាងការរក្សាទុកម្ហូបអាហាររបស់នៅក្នុងប្រអប់ប្លាស្ទិក ព្រោះប្រអប់ប្លាស្ទិកទាំងនោះមានផ្ទុកនូវសារធាតុគីមីដែលអាចបណ្តាលឲ្យអ្នកកើតមានជំងឺមហារីក។

៧/ ឡាបូសម្រាប់លាងចាន
បាក់តេរីមួយចំនួនដូចជាសាមុនណេឡា(salmonella) និងពពួកបាក់តេរីផ្សិតដទៃទៀតចាប់ផ្តើមបង្កើតឡើង ប្រសិនបើអ្នកចាក់កាកសំណល់អាហារតូចៗ ចូលនៅក្នុងឡាបូលាងសម្អាតចានដោយវាស្តុកទុករយៈពេលយូរ។ ដូច្នេះវាជារឿងដ៏ចាំបាច់ក្នុងការសម្អាតកន្លែងលាងចានរបស់ផ្ទះបាយឲ្យបានស្អាតបំផុត។

៨/ កាំបិត
អ្នកគួរប្រើប្រាស់កាំបិតដែរមុតស្រួចល្អ ដើម្បីចៀសវាងកុំឲ្យមានរបួសនៅពេលចិត ឬហាន់បន្លែផ្លែឈើ និងសាច់ជាដើម។
៩/ អេប៉ុងលាងចាន
អេប៉ុងលាងចានឆ្នាំងគឺឆាប់លូតលាស់បាក់តេរីបំផុត ដូច្នេះអ្នកចាំបាច់ត្រូវយកវាទៅដាក់នៅក្នុងម៉ាស៊ីនកម្តៅដែលហៅថាមីក្រូវេវ ដើម្បីសម្លាប់បាក់តេរីដែលបង្កឲ្យមានគ្រោះថ្នាក់។ មួយវិញទៀតអ្នកអាចយកអេប៉ុងនេះត្រាំនៅក្នុងទឹកលាងសម្អាតរយៈពេល២ ទៅ៣នាទីដើម្បីកម្ចាត់បាក់តេរី។
១០/ កន្សែងនៅផ្ទះបាយ
កន្សែងនៅក្នុងផ្ទះបាយគឺពោរពេញទៅដោយបាក់តេរីដ៏អាក្រក់ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់សម្អាតឲ្យបានស្អាតល្អ។
១១/ ម៉ាស៊ីនត្រជាក់
នៅក្នុងផ្ទះបាយអ្នកគួរតែធ្វើឲ្យមានខ្យល់ធម្មជាតិចេញចូលបានល្អ ចៀសវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ព្រោះវាអាចបណ្តាលឲ្យកើតជំងឺមហារីកសួត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]