សមាសធាតុអាល់កាឡាំងមានសារៈសំខាន់ណាស់ ដើម្បីរក្សាតុល្យភាពអាស៊ីតក្នុងរាងកាយ និងធ្វើឲ្យរាងកាយមានសុខភាពល្អ។ លើសពីនេះទៅទៀតការទទួលទានអាហារដែលមានផ្ទុកអាល់កាឡាំងជារៀងរាល់ថ្ងៃអាចជួយសម្អាតសារពាង្គកាយ ដោយលុបបំបាត់សារធាតុពុល ឬជាតិពុលដែលលើស ដើម្បីឲ្យមានតុល្យភាព និងភាពទៀងទាត់នាំឲ្យមានសុខភាពល្អ។ ជាពិសេសនោះពពួកអាហារប្រភេទនេះអាចជួយការពារពីការធាត់ ការពារជំងឺមហារីក និងជំងឺបេះដូងទៀតផង។

១/ ស៊ុត
ជាការពិតអ្នកអាចញ៉ាំស៊ុតឆ្អិននៅពេលណាក៏បានក្នុងមួយថ្ងៃ ប៉ុន្តែចៀសវាងការទទួលទានស៊ុតចៀន។
២/ សាឡាត់
ស្លឹកសាឡាត់មួយមានផ្ទុកត្រឹមតែ ៣កាឡូរីប៉ុណ្ណោះ ហេតុដូច្នេះហើយសាឡាត់គឺជាជម្រើសអាហារសម្រន់ដ៏ល្អសម្រាប់អ្នក ដើម្បីទទួលបានសុខភាពល្អ។
៣/ ផ្កាខាត់ណាខៀវ ឬខាត់ណាផា្កធម្មតា និងស្ពៃក្តោប
ពពួកបន្លែទាំងបីប្រភេទនេះវាមានផ្ទុកនូវកម្រិតកាឡូរីទាប និងត្រូវបានគេណែនាំឲ្យទទួលទានបីដងក្នុងមួយសប្តាហ៍ផងដែរ។ ចំណែកឯស្ពៃក្តោបវិញវាបានផ្តល់នូវ សារធាតុចិញ្ចឹមចាំបាច់ដល់រាងកាយ ដើម្បីការពារពីជំងឺមហារីកដោយសារតែជាតិសរសៃខ្ពស់របស់វា។

៤/ ផ្លែចេក
ប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកគួរតែបន្ថែមការទទួលទានផ្លែចេកឱ្យបានច្រើនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីនេះទៅទៀតផ្លែចេកក៏អាច ការពារបេះដូង និងបង្កើនការរំលាយអាហារ ដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ។
៥/ ត្រសក់
ត្រសក់គឺជាជាតិប្រូតេអ៊ីនធម្មជាតិក្នុង0ការសម្អាត និងលាងកម្ចាត់ជាតិពុល និងអាស៊ីតដែលបង្កឲ្យមានគ្រោះថ្នាក់នៅក្នុងខ្លួនចេញ។ ដូចគ្នានេះផងដែរទឹកត្រសក់ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលការលើសជាតិអាស៊ីតអ៊ុយរិកផងដែរ។
៦/ ផ្លែឪឡឹក
ឪឡឹកក៏ជាអាហារអាល់កាឡាំងមួយដ៏ល្អក្នុងការលាងជម្រះសារធាតុពុលចេញពីរាងកាយ និងជួយរក្សាជាតិទឹកក្នុងពេលតែមួយ ហើយអ្វីដែលធ្វើឱ្យវាក្លាយជាអាហារអាល់កាឡាំងដ៏ល្អនោះគឺជាតម្លៃ pH របស់វាដែលមានប្រហែល៨,៨ ឯណោះ ។
៧/ ពពួកផ្លែក្រូច
ពពួកផ្លែក្រូចដូចជាផ្លែក្រូចថ្លុងជាដើមគឺវាសម្បូរទៅដោយលក្ខណៈសម្បត្តិធម្មជាតិជួយជម្រុញការបំប្លែងសារជាតិដែលអាចជួយរក្សាទម្ងន់។ នៅក្នុងនេះផងដែរ ពពួកផ្លែក្រូចក៏ជួយដល់មុខងាររបស់ថ្លើម និងជម្រុញដល់ការរំលាយអាហារផងដែរ។

៨/ ផ្លែប៉ោម និងផ្លែព្រូន
ផ្លែឈើទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការសម្រកទម្ងន់ និងជួយដល់សុខភាពបេះដូង ព្រោះវាមានផ្ទុកនូវម៉ាញេស្យូម និងវីតាមីន C។ គួរបញ្ជាក់ផងដែរថា នៅក្នុងផ្លែប៉ោមចំនួន ១០០ក្រាម មានផ្ទុកប្រហែល៥០កាឡូរី ហើយនៅក្នុងផ្លែព្រូនចំនួន ១០០ក្រាម មានផ្ទុកត្រឹមតែ៤៥កាឡីរីប៉ុណ្ណោះ។ ហេតុនេះហើយផ្លែឈើទាំងនេះគឺល្អសម្រាប់ការទទួលទានជាប្រចាំថ្ងៃ។
៩/ ផ្លែបឺរី និងផ្លែម្នាស់
ផ្លែបឺរីអាចជួយធ្វើឲ្យសុខភាពបេះដូង និងការរំលាយអាហារបានត្រឹមត្រូវ ហើយពួកវាក៏អាចទប់ស្កាត់ជំងឺហឺតបានទៀតផង។ ចំណែកឯផ្លែម្នាស់វិញវាអ្នកមិនត្រឹមតែអាចទទួលទានវាបានជាប្រចាំថ្ងៃនោះទេ ប៉ុន្តែវាថែមទាំងអាចចដុតកម្ចាត់ជាតិខ្លាញ់បានយ៉ាងល្អទៀតផង។
១០/ គ្រាប់អាល់ម៉ុន( Almonds)
គ្រាប់អាល់ម៉ុន និងគ្រាប់ធញ្ញជាតិគឺងាយនឹងរកយកមកទទួលទាន ហើយវាថែមទាំងផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន និងធ្វើឲ្យមានអាស៊ីតខ្លាញ់ក៏ដូចជាបញ្ចុះទម្ងន់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]