និយាយអំពីសុខភាពផ្លូវភេទគឺជារឿងមួយដែលគួរឲ្យខ្មាសអៀនមិនថាសង្គមបច្ចុប្បន្នជឿនលឿនបែបណានោះទេ ប៉ុន្តែអ្នកអាចបង្វែរការគិតមកវិញថាវាគឺជារឿងធម្មជាតិរបស់មនុស្សនៅពេលដល់វ័យដែលត្រូវបង្កើតគ្រួសារ។ ហេតុដូចនេះទាក់ទងទៅនឹងបញ្ហាផ្លូវភេទអាចចាត់ទុកវាជារឿងសំខាន់មួយផងដែរ។
ខាងក្រោមនេះគឺជាអាហារដែលអ្នកអាចទទួលទានបាន ដើម្បីបង្កើនថាមពលផ្លូវភេទ!
១/ ខ្ទឹមបារំាង
ការទទួលទានខ្ទឹមបារាំងគឺអាចជួយបង្កើនថាមពលផ្លូវភេទបុរសឲ្យមានភាពខ្លាំងក្លា។ អ្នកអាចបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ និងម្យ៉ាងទៀតអ្នកគួរចៀនខ្ទឹមបារាំងជាមួយនឹងបឺរសម្រាប់ទទួលទានក៏បាន ប៉ុន្តែអ្នកត្រូវទុកពោះទទេរយៈពេល២ម៉ោងមុនពេលទទួលទានខ្ទឹមបារាំងចៀន ឬឆាមួយនេះ។
២/ គ្រាប់អាល់ម៉ុនមានលក់នៅតាមផ្សារទំនើប(Almond)
គ្រាប់អាល់ម៉ុនអាចបង្កើនចំណង់ផ្លូវភេទ និងជាពិសេសជួយដល់ឱកាសនៃការមានកូនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទាំងនេះក៏ព្រោះតែគ្រាប់អាល់ម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែជាច្រើន ដែលមានសារៈសំខាន់ក្នុងការកែលម្អសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។
៣/ អាហារសមុទ្រ
ជាតិស័ង្កសីក៏ដូចជាសារធាតុមួយចំនួនទៀត ដែលមានផ្ទុកនៅក្នុងអាហារសមុទ្រគឺអាចជួយជម្រុញដល់ចំណង់ផ្លូវភេទ។ ដូច្នេះអ្នកអាចបន្ថែមអាហារសមុទ្រទៅក្នុងរបបអាហារប្រចាំថ្ងៃក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវភេទបុរស។
៤/ ពពួកផ្លែក្រូច
គ្រប់ប្រភេទផ្លែក្រូចទាំងអស់សម្បូរទៅដោយវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និង អាស៊ីតហ្វូលិក ដែលពួកវាមានប្រសិទ្ធភាពបំផុតសម្រាប់ថាមពលផ្លូវភេទ ដែលអ្នកមិនគួរមើលរំលងនោះទេ។
៥/ ស្ពៃខ្មៅ
ដោយសារតែស្ពៃខ្មៅជាប្រភពសម្បូរដោយម៉ាញេស្យូម ដែលអាចជួយពង្រីកសរសៃឈាម ដូច្នេះវាត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អបំផុតមួយសម្រាប់ថាមពលផ្លូវភេទ។ ការទទួលទានស្ពៃខ្មៅនឹងធ្វើឱ្យមានការបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ ដែលបង្កើតឱ្យមានការស្រើបស្រាលកាន់តែខ្លាំងទាំងបុរស និងស្រ្តី។ ស្រដៀងគ្នានេះដែរបន្លែពណ៌បៃតងផ្សេងទៀតដូចជាផ្កាខាត់ណាខៀវ និងស្ពៃក្តោបជាដើមក៏ជាប្រភពដ៏ល្អនៃជីវជាតិបំប៉នផ្លូវភេទផងដែរ។
៦/ ផ្លែស្ត្របឺរី
ការទទួលទានផ្លែស្ត្របឺរីអាចជួយឲ្យមានឱ្យអ្នកមានចរន្តឈាមល្អ ដែលមានសារៈសំខាន់សម្រាប់ការរួមភេទ។ លើសពីនេះទៀតផ្លែស្ត្របឺរីក៏ជាប្រភពដ៏សម្បូរបែបនៃវីតាមីន C ហើយរួមផ្សំជាមួយនឹងវត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងការជួយរក្សានូវចំនួនមេជីវិតឈ្មោលកាន់តែខ្ពស់ចំពោះបុរសទៀតផង។
៧/ ផ្លែបឺរ ផ្លែឆឺរី និងផ្លែប៉ោម
ផ្លែបឺរក៏ជាអាហារក្នុងចំណោមអាហារដែលជួយជម្រុញដល់សុខភាពផ្លូវភេទផងដែរ ដូចនេះអ្នកអាចទទួលទានវាបានជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ប្រសិទ្ធភាពតាមដែលអ្នកត្រូវការ។
៨/ ខ្ញី
ខ្ញីក៏ស្ថិតក្នុងចំណោមអាហារដ៏អស្ចារ្យបំផុតសម្រាប់ការរួមភេទ ដោយអ្នកគ្រាន់តែបន្ថែមខ្ញីស្រស់ៗ បន្តិចបន្តួចទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នោះនឹងជួយបង្កើនចំណង់ផ្លូវភេទបានដោយធម្មជាតិ។
៩/ គ្រាប់ធញ្ញជាតិ
អ្នកអាចទទួលទានពពួគគ្រាប់ធញ្ញជាតិដូចជាសណ្តែកដី ឬគ្រាប់កៅឡាក់ជាដើមជាមួយនឹងអាហារពេលព្រឹក នោះវាអាចជួយរំញោចផ្លូវភេទក៏ដូចជាបង្កើនចំណង់ផ្លូវភេទផងដែរ។
១០/ អយស្ទឺរ ថ្លើម និងស៊ុត
ប្រភេទអាហារទាំងនេះសម្បូរទៅដោយសារធាតុជាច្រើន ដែលមានសមត្ថភាពក្នុងការជួយបង្កើនថាមពលផ្លូវភេទ និងថែមទាំងបង្កើនចំណង់ផ្លូវភេទទៀតផង។ បើដូច្នេះអ្នកអាចទទួលទានពួកវាបានជាប្រចាំថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍មួយទាំងនេះ។
១១/ ដំឡូងជ្វា
ដំឡូងជ្វាមិនត្រឹមតែអាចរក្សាទម្រង់ទ្វារមាស និងស្បូនប៉ុណ្ណោះទេ វាថែមទាំងផលិតអរម៉ូនផ្លូវភេទ និងជួយបង្កើនថាមពលផ្លូវភេទទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]