ភ្នំពេញ៖ អ្នកគ្រប់គ្រង និងអ្នកជំនាញរបស់Starbucks ដែលជាម៉ាកកាហ្វេល្បីលំដាប់ពិភពលោក បានចែករំលែកព័ត៌មាននៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ដើម្បីបង្ហាញពីកិច្ចខិតខំរបស់ដៃគូ (បុគ្គលិក) របស់Starbucks តាមផ្នែកមួយៗ ព្រមទាំងឱកាសការងារ ដែលពួកគាត់ទទួលបានពីហាងកាហ្វេ Starbucks បានផ្តល់ឲ្យ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ហាងកាហ្វេ Starbucks ដើម្បីអភិវឌ្ឍ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិករបស់ Starbucksទាំងមូល។
ក្នុងកិច្ចពិភាក្សាស្តីពី ”ឱកាសពី Starbucks: ភ្ជាប់ជាមួយអ្វីមួយកាន់តែធំ” នៅថ្ងៃទី០៩ មីនា លោក ប៉ោ លីម អ្នកគ្រប់គ្រងទូទៅរបស់ Starbucks Cambodia បានមានប្រសាសន៍ថា៖
“បុគ្គលិករបស់យើង ដែលStarbucks ហៅពួកគាត់ថាជា “ដៃគូ” គឺជាបុគ្គលដ៏សំខាន់សម្រាប់Starbucks។ ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តរបស់ពួកគេ គឺលើសពីការរំពឹងទុករបស់អតិថិជន និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ Starbucks ដើម្បីបន្តការរីកចម្រើនរបស់យើង នៅទូទាំងប្រទេសកម្ពុជា នាឆ្នាំខាងមុខនេះទៀត។ យើងនឹងបន្តផ្តោតសំខាន់ទៅលើដៃគូរបស់យើង តាមរយៈឱកាសជាច្រើន ជំរុញទឹកចិត្តពួកគេឲ្យផ្សារភ្ជាប់ជាមួយអ្វីដែលធំជាងមុន និងចូលរួមជាមួយបេសកកម្មរបស់Starbucks ជារៀងរាល់ថ្ងៃ។”
ក្នុងនោះដែរ អ្នកស្រី វណ្ណ ណារ័ត្ន អ្នកជំនាញសេវាកម្មប្រតិបត្តិការ (operations services specialist) បាននិយាយថា៖
“ឱកាសដែលខ្ញុំទទួលបានពី Starbucks កំឡុងពេលធ្វើការនេះ បានជួយឲ្យខ្ញុំបង្ហាញនូវទេពកោសល្យ បង្កើនសមត្ថភាពរបស់ខ្ញុំ និងធ្វើខ្លួនដ៏ល្អមួយសម្រាប់ខ្លួនឯង។ ខ្ញុំពិតជាមានភាពរីករាយនៅឱកាសដែលខ្ញុំទទួលបាន និងមានមោទកភាព ដែលបានក្លាយជាដៃគូរបស់Starbucks នាពេលកន្លងមកនេះ។”
កញ្ញា ផុន សុខមាន អ្នកគ្រប់គ្រងហាងកាហ្វេ (store manager) បានឲ្យដឹងថា ជាមួយនឹងឱកាសសម្រាប់ការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាល ក្រុមការងាររបស់ Starbucks តែងតែផ្តល់ការគាំទ្រជានិច្ច ដើម្បីសម្រេចបាននូវគោលដៅ និងអាជីពនៅក្នុងក្តីស្រមៃរបស់កញ្ញា។ កញ្ញាបន្តថា ក្រុមការងាររបស់កញ្ញាកំពុងដើរទៅមុខ ដើម្បីការរីកចម្រើនជាមួយគ្នា។
ចំណែក លោក អ លាងហេង អ្នកគ្រប់គ្រងហាងកាហ្វេតាមតំបន់ (district manager) បានបង្ហាញនៅចំណាប់អារម្មណ៍របស់លោកថា បទពិសោធជាលើកដំបូង របស់លោកជាមួយអ្នកដាំកាហ្វេ នៅក្រៅប្រទេស បានបង្ហាញឲ្យឃើញពីគុណតម្លៃនៃរបៀប ដែលកាហ្វេត្រូវបានផលិតចេញពីគ្រាប់កាហ្វេ ទៅជាកាហ្វេមួយកែវ។ លោកបានបញ្ជាក់ ថាគ្រាប់កាហ្វេStarbucks ត្រូវបានធ្វើឡើងចេញពីទឹកដៃ និងទឹកចិត្តយ៉ាងផ្ចិតផ្ចង់ របស់អ្នកឆុងកាហ្វេ។
Starbucks បានបង្ហាញវត្តមានសាខាដំបូងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែធ្នូ ឆ្នាំ 2015 កន្លងមក។ បន្ទាប់មក Starbucks បង្កើតសាខាជាបន្តបន្ទាប់ ដែលរួមមាននៅផ្សារAEON MALL , បឹងកេងកង, TK Avenue, Exchange Square, ផ្សារSorya Center Point, បូកគោ, ទួលទំពូង និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីធានាផ្តល់ជូនបាននៅកាហ្វេដែលមានគុណភាព និងភាពងាយស្រួលទៅដល់អតិថិជនរបស់ Starbucks ។
សាខាថ្មីនៅអេដែនហ្គាឌិនភ្នំពេញស៊ីធីសេនធ័រ(Eden Garden Phnom Penh City Center) មានទីតាំង នៅអាគារE ផ្សារEden Garden ភ្នំពេញស៊ីធីសេនធ័រ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
Starbucks ចាប់បើកដំណើរការសាខាថ្មី ដែលជាសាខាទី ១០ របស់ខ្លួនចាប់ពីថ្ងៃទី១០ ខែមិនា នេះតទៅ ដែលមានទីតាំងនៅអេដែនហ្គាឌិនភ្នំពេញស៊ីធីសេនធ័រ(Eden Garden Phnom Penh City Center) ដែលជាតំបន់មួយប្រមូលផ្តុំទៅដោយកន្លែងកម្សាន្តថ្មីៗ នៅចំកណ្តាលរាជធានីភ្នំពេញ។ ាមួយគ្នាន េចគោលដៅួយគ្នារបស់លោកថា ៉ននៅកាហ្វេដែលមានគុណភាព និងផ្តល់ភាពងាយស្រួលទៅដល់អតិថិជនរបស់ សសាខាថ្មីរបស់Starbucks ត្រូវបានរចនាម៉ូដ ជាមួយការពិពណ៌នាពីប្រភពដើម នៃកាហ្វេStarbucks ជាមួយនឹងការផ្តល់ជូនភេសជ្ជៈជាច្រើនជម្រើស និងអាហារដែលមានគុណភាពខ្ពស់ទៅដល់អតិថិជន មិនខុសពី សាខាទាំង៩ ផ្សេងៗរបស់ Starbucks៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]