ប្រសិនបើនិយាយដល់ចំណងជើងរឿង «បុព្វេសន្និវាស» ជឿជាក់ថាប្រិយមិត្ត​ ប្រាកដជាបានដឹងពីភាពល្បីល្បាញ និង​ កក្រើកនាដើមឆ្នាំ២០១៨នេះ ដោយសារតែទេពកោសល្យក្នុងការសម្តែង សាច់រឿងមានបញ្ចូលគ្រប់រសជាតិមានទាំងភាពកំប្លុកកំប្លែង មនោសញ្ចេតនាស្នេហា ការរៀបចំទីតាំងថត រួមនិងបច្ចេកទេសល្អឥតខ្ចោះ ជាពិសេសគឺបង្ហាញសម័យកាលពីរផ្សេងគ្នា ដែលធ្វើអោយទស្សនិកជនចង់តាមដានទស្សនានូវខ្សែរឿងមួយនេះ។

រឿង «បុព្វេសន្និវាស»
រឿង «បុព្វេសន្និវាស»

ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានទទួលសិទ្ធផ្តាច់មុខក្នុងការនាំយក និងចាក់បញ្ចាំងរឿង«បុព្វេសន្និវាស» មកចាក់បញ្ចាំងនៅខែមិថុនាខាងមុខ ​ដោយផ្តល់ជូននូវការបញ្ចូលសំលេងច្បាស់ល្អ និងរូបភាពត្រជាក់ភ្នែក។

ក្រៅពីចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងប្រទេសកម្ពុជា ក៏នៅមានប្រទេសមួយចំនួនក្នុងតំបន់អាស៊ីបានចាប់អារម្មណ៍ទៅលើរឿងមួយនេះដូចគ្នា ដែលនេះបញ្ជាក់អោយឃើញថា រឿង «បុព្វេសន្និវាស» ពិតជាជោគជ័យ និងមានការគាំទ្រខ្លាំង៕

ស្សនាឈុតខ្លីសូមចុច៖
https://www.facebook.com/PNNDramaFanClub/videos/1031713933651663/?t=1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]