ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់មកហើយថាអតីតតារាស្រីអ្នកនាង ស្រីតូច ចំណាន ពេលនេះមានងារជាលោកជំទាវ ម៉ៅ ចំណាន ព្រោះជាភរិយាពេញច្បាប់របស់លោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងបានកាន់កាប់ក្រុមហ៊ុនជាច្រើនទៀតនៅក្នុងដៃ។
ហើយគិតមកដល់បច្ចុប្បន្ននេះ ជំទាវស្រីតូច ចំណាន ក៏បានក្លាយទៅជាស្រ្តីក្នុងត្រកូលអភិជនម្នាក់ ដែលមានអ្នកស្រលាញ់រាប់អានច្រើន ដោយសារតែចិត្តល្អរបស់ខ្លួន ចេះជួយចំពោះអ្នកក្រខ្សត់។
មិនតែប៉ុណ្ណោះក្រៅពីមានទឹកចិត្តល្អហើយ ជំទាវស្រីតូច ចំណាន ក៏ជានារីម្នាក់ដែលមានរូបសម្បត្តិស្រស់ស្អាតយ៉ាងខ្លាំង គួរជាទីពេញចិត្តពីសំណាក់មហាជនទូទៅ។
ជាក់ស្តែងក្រឡេកទៅមើលពីការតុបតែងខ្លួនរបស់លោកជំទាវវិញ ក៏មានភាពស្រស់ស្អាត និងមានភាពលេចធ្លោជាងគេទោះបីជាពេលធ្វើខ្លួននៅក្នុងសម្លៀកបំពាក់ធម្មតាៗក៏ដោយ។
ដូចដែលឃើញ ពេលចេញទៅខាងក្រៅដើរមើលមុខជំនួញនៅលើកោះរ៉ុងលោកជំទាវ ស្រីតូច ចំណាន បានតុបតែងខ្លួនយ៉ាងសមជាមួយនឹងអាវបញ្ចេញដើមទ្រូងតិចៗ មិនស៊ិចស៊ីជ្រុលហួសហេតុពេកនោះទេ ទោះបីជាអាវនេះមានម៉ូតរាងស៊ិចស៊ីបន្តិចមែនក៏ដោយ។
ហើយព្រមជាមួយនឹងចរិយាសម្បតិ្ត សូមសរសើរជំទាវ ចំណាន ជានារីម្នាក់ដែលពូកែស្ទើរតែគ្រប់រឿង តាំងពីរឿងតុបតែងខ្លួនពេលចេញមកខាងក្រៅ រឿងជួយសម្រាលបន្ទុកការងាររបស់ស្វាមី និងរឿងសប្បុរសធម៌ជួយជនក្រីក្រជាដើមផងដែរ។
ទស្សនារូបភាពខាងក្រោមមើលស្ទីលតុបតែងខ្លួនរបស់ជំទាវ ស្រីតូច ចំណាន ពេលទៅកោះរ៉ុង ក្រុងព្រះសីហនុ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]