កូរ៉េ៖ តារាសម្តែងហូលីវូដ ជាតារាសម្តែងមួយដែលត្រូវបាន គេបានទទួលស្គាល់ទូទាំងពិភពលោក ដោយទាំងតារាស្រី និងប្រុសសុទ្ធសឹងតែមានថ្វីដៃការសម្តែង ទឹកមុខ និងកាយវិការ ដែលបណ្តាលឲ្យអ្នកទស្សនា លង់ស្រលាញ់ពួកគេបានដោយមិនដឹងខ្លួន។
ជាពិសេស តារាសម្តែងហូលីវូដ មិនមែនមាន ត្រឹមតែមនុស្សធម្មតាលួចស្រលាញ់នោះទេ សូម្បីតែ តារាកូរ៉េទាំង ១០រូបនេះ ក៏បានលង់ស្រលាញ់នឹងពួកគេដូចគ្នាដែរ។
ខាងក្រោមនេះ ជាតារាកូរ៉េទាំង ១០រូប ដែលបានលង់ស្រលាញ់តារាហូលីវូដ៖
១. Kim Soo Hyun
តារាសម្តែងប្រុស លោក Kim Soo Hyun បានប្រាប់នៅក្នុងបទសម្ភាសន៍មួយថា លោកបានលង់ស្រលាញ់ តារាសម្តែង Kaya Scodelario បន្ទាប់ពីលោកមើលរឿង Skins របស់នាង។ អាចចាត់ទុកថាលោកជាហ្វេនម្នាក់ ដែលមានសំណាងខ្លាំង ពីព្រោះលោកបានរួមការងារជាមួយនាង។


២. Lee Hongki
សម្រាប់តារាចម្រៀងលោក Hongki បានបង្ហើបប្រាប់ថា តារានៅក្នុងដួងចិត្តរបស់លោក គឺតារាសម្តែង ក៏ដូចជាតារាចម្រៀង Amanda Seyfried លោកបានលួចស្រលាញ់នាង តាំងតែលោកនៅជាកូនក្មេង ដោយសារនាងមានកែវភ្នែកពណ៌ខៀវដ៏ស្អាតមួយគូ និងសម្លេងដ៏ពិរោះ។


៣. Siwan
មិនខុសគ្នាប៉ុន្មាននោះដែល សម្រាប់លោក Siwan ដោយលោកក៏បានលួចស្រលាញ់ Amanda Seyfried ដូចគ្នា ដោយសារតែលោកឃើញនាងច្រៀងបទ Autograph ហើយលោកក៏បានលង់ស្រលាញ់នាងភ្លាមៗនៅពេលនោះដែរ។


៤. Ha Jung Woo
តារាសម្តែង លោក Jung Woo បានសារភាពថាលោក បានលង់ស្រលាញ់ តារាហូលីវូដ Kate Hudson។
នៅពេលដែលលោកបានផ្តល់បទសម្ភាសន៏នោះ លោកបានប្រាប់ថា លោកពិតស្រលាញ់នាងខ្លាំងមែនទែន បន្ទាប់ពី លោកមើលរឿង «How To Lose a Guy in 10 Days» របស់នាងចប់ ស្នាមញញឹមរបស់នាង នៅតែដក់នៅក្នុងចិត្តរបស់លោករហូត។


៥. Roy Kim
តារាចម្រៀងវ័យក្មេងលោក Roy Kim បានលួចស្រលាញ់ តារាសម្តែង Jessica Alba ដោយសារតែភាពស្រស់ស្អាត និងអត្តចរិតរបស់នាងគឺជាអ្វីដែលលោកប្រាថ្នា។


៦. Kim Bum Soo
តារាចម្រៀងលោក Bum Soo លួចស្រលាញ់តារាបង្ហាញម៉ូត Gisele Bundchen ដោយលោកថា នាងមានអ្វីដែលលោកមិនមាន បើនិយាយឲ្យចំគឺ សម្រស់ និងកម្ពស់។


៧. Zico
លោក Zico បាននិយាយថាមនុស្សស្រី នៅក្នុងក្តីប្រាថ្នារបស់លោក គឺជានារីដែលមានសម្រស់ស្រស់ស្អាត ហើយមិនស្គមពេក។ លោកបានបន្តថា នារីនៅក្នុងក្តីប្រាថ្នារបស់លោក មិនមាននរណាទៀតទេ ក្រៅពីតារាសម្តែងដ៏ល្បី Scarlett Johansson។


៨. Alex
ជាតារាចម្រៀងម្នាក់ទៀតដែល បានលង់សម្រស់នឹង តារាសម្តែង Scarlett Johansson ពីព្រោះនាងពិតជាភាពគួរឲ្យស្រលាញ់ ព្រមជាមួយភាពសិុចសីុជាមួយគ្នា។


៩. Taemin
តារាចម្រៀងវ័យក្មេងលោក Taemin បាននិយាយថាលោកពិតជាធ្លាក់នៅក្នុងអន្លង់ស្នេហ៏តារាសម្តែង Emma Watson ខ្លាំងណាស់។ លោកបានមើលខ្សែភាពយន្ត «Harry Potter» គ្រប៉ភាគទៀតផង ហើយលោកតារាចម្រៀងនេះក៏បានសារភាពដែលថា លោកមើល ដោយសារតែនាងជាអ្នកសម្តែងនៅក្នុងរឿងនេះ។


១០. Yoochun
លោក Yoochun ផ្តល់សម្ភាសន៏ជាច្រើនដងមកហើយ ចំពោះមនុស្សស្រីដែលនៅក្នុងក្តីប្រាថ្នារបស់លោក។
លោកបាននិយាយថា តារាបង្ហាញម៉ូតវ័យក្មេង Miranda Kerr គឺជាមនុស្សស្រីម្នាក់ដែលមានភាពក្លាហាន និង មិនសូវនិយាយច្រើន។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]