សូកូឡាជាអាហារសម្រន់ដែលពេញនិយមបំផុតរបស់យើងគ្រប់គ្នា។ វាធ្វើឱ្យយើងមានអារម្មណ៍ល្អប្រសើរឡើងបានឆាប់រហ័ស។ ហើយបច្ចុប្បន្ននេះសូកូឡាកំពុងប្រើប្រាស់ជាទម្រង់បង្អែមផ្សេងៗខុសប្លែកពីគ្នា។ អាចនិយាយបានថាវាមានសារៈសំខាន់ផ្សេងៗដែលមានតួនាទីធ្វើឱ្យរបៀបរស់នៅដែលមានសុខភាពល្អ។ យ៉ាងណាក៏ដោយគឺមានការជឿតៗគ្នាមកជាច្រើនអំពីសូកូឡាដែលទាក់ទងជាមួយរសជាតិដ៏ឆ្ងាញ់នេះ។ ៥ចំណុចខាងក្រោមនេះអំពីសូកូឡាបានអ្នកជឿមកតគ្នាមកហើយអ្នកមិនគួរជឿវាតទៀតឡើយ។
១. ការជឿថា សូកូឡាខ្វះអត្ថប្រយោជន៍ចំពោះសុខភាព
សូកូឡាមានសារធាតុសម្បូរទៅដោយប្រភព អុកស៊ីដកម្ម (សារធាតុកំចាត់ជាតិពុល), ម៉ាញ៉េស្យូម និងស័ង្កសី។ រួមមាន អ៊ីយ៉ុង (រក្សាកម្រិតធម្មតានៃអាស៊ីតក្នុងខ្លួន) កាល់ស្យូម (ជាសារធាតុរ៉ែផ្នែកសំខាន់នៃឆ្អឹង និងធ្មេញ) និងប្រូតេអ៊ីន (សារធាតុសម្រាប់ការលូតលាស់ និងសារធាតុចិញ្ចឹម) ដែលជួយបញ្ចុះនិងទប់ស្កាត់ជាតិស្ករក្នុងឈាម។ វេជ្ជបណ្ឌិត អេនចូ ស៊ូដ (Dr.Anju Sood) អ្នកជំនាញអាហាររូបត្ថម្ភនៅឥណ្ឌា បានយល់ស្របដែរថា “សូកូឡាខ្មៅមានអត្ថប្រយោជន៍ចំពោះសុខភាព ការពារអុកស៊ីដកម្ម។ បរិភោគសូកូឡាខ្មៅក្នុងកម្រិតមធ្យមអាចជួយរក្សាសម្ពាធឈាមនិងចលនាបេះដូងឱ្យមានសុខភាពល្អទៀតផង”។
២. ការជឿថា សូកូឡាជាមូលហេតុឱ្យកើតមុន
ចូលមកដល់ការនិយាយអំពីសុខភាពស្បែកវិញម្តង របបអាហាររបស់យើងដើរតួយ៉ាងសំខាន់ណាស់។ ដូចវេជ្ជបណ្ឌិត អេនចូ ស៊ូដ (Anjo Sood) បានឱ្យដឹងថា “សូកូឡាអាចជាមូលហេតុបណ្តាលឲ្យឡើងមុនបាន ក៏ព្រោះតែសារធាតុខ្លាញ់ក្នុងនោះប៉ុណ្ណោះ មិនមែនកើតឡើងពីសូកូឡាទាំងស្រុងទេ ហើយក៏អាស្រ័យទៅលើប្រភេទនៃស្បែកផងដែរ”។ អ្វីដែលអាចជឿជាក់បាននោះគឺ មកពីការទទួលទានអាហារដែលមានសារជាតិខ្លាញ់ច្រើនពេក ជាមូលហេតុធ្វើឱ្យកើតមុនលើស្បែករបស់អ្នក។
៣. ការជឿថា សូកូឡាជាមូលហេតុធ្វើឱ្យឡើងទង្ងន់
សូកូឡាមិនមែនជាហេតុផលចម្បងនៅពីក្រោយមូលហេតុដែលធ្វើឱ្យឡើងទង្ងន់នោះទេ។ វេជ្ជបណ្ឌិត អេនចូ ស៊ូដ (Anjo Sood)បាននិយាយថា “អ្វីដែលអ្នកបរិភោគក្នុងកម្រិតមធ្បម មិនអាចបណ្តាលឱ្យប៉ះពាល់សុខភាព និងឡើងទង្ងន់នោះទេ។ វារឹតតែគ្មានបញ្ហាអ្វីទៀតក្នុងការទទួលទានសូកូឡា បើអ្នកបរិភោគវាក្នុងកម្រិតមធ្យម”។
៤. ការជឿថា សូកូឡាជាមូលហេតុធ្វើឱ្យឈឺក្បាល
សូកូឡាត្រូវបានគេមើលឃើញជាញឹកញាប់ថាជាមុខសញ្ញាធ្វើឱ្យមានអាការៈឈឺក្បាល។ ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវផ្សេងៗគ្នាមក គេបានរកឃើញថាវាគ្មានអ្វីទាក់ទងគ្នាឡើយ។ វេជ្ជបណ្ឌិត អេនចូ ស៊ូដ (Anjo Sood) បានឱ្យដឹងថែមទៀតថា “អាការៈឈឺក្បាល និងទទួលទានសូកូឡា មិនមានជាអ្វីទាក់ទងគ្នានោះទេ។ បើអ្នកងាយមានអាការៈឈឺក្បាល វាអាចធ្វើឱ្យកើតឡើងបាន ប៉ុន្តែក្រៅពីនេះហ្នឹងគ្មានបញ្ហានោះទេ”។
៥. ការជឿថា សូកូឡា ស គឺជាសូកូឡា
សូកូឡា ស វាមិនមែនជាសូកូឡានោះទេ។ វាត្រូវបានគេស្គាល់ថាគឺជាបង្អែមដែលធ្វើមកពី ប័រកាកាវ, ទឹកដោះគោ និងវ៉ានីយ៍ឡា។
អ្នកដែលចូលចិត្តសូកូឡា អាចសប្បាយចិត្ត និងបណ្តោយតាមចិត្តដែលចង់ញ៊ាំបាន តែត្រូវចាំថាក្នុងកម្រិតធម្យម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]