បរទេស៖ មនុស្សជាច្រើនចង់រស់នៅឲ្យបានយូរអង្វែង ក៏ប៉ុន្តែការស្វែងយល់ពីវិធីដែលអាចសម្រេចវាបានគឺមិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែមានព័ត៌មានខុសៗគ្នាជាច្រើន ដែលប្រាប់យើងពីវិធីដែលអាចជួយឲ្យអាចយើងរស់នៅយូរអង្វែង និងមានសុខភាពល្អបាន។
ដូចនេះហើយគេបានប្រមូលទង្វើទាំង៩ ដែលយើងគួរតែចៀសវាង ដែលអ្នកវិទ្យាសាស្ត្រជាច្រើនយល់ស្របថាជាទង្វើដែលធ្វើឲ្យយើងមានអាយុខ្លី។
អ្នកនឹងចាប់អារម្មណ៍ថាទង្វើ ដែលគួរចៀសវាងជាច្រើននៅក្នុងតារាងខាងក្រោម សុទ្ធសឹងតែទាក់ទងទៅនឹងអាហារ។ នេះគឺដោយសារតែប្រព័ន្ធរំលាយអាហាររបស់យើង គឺមានសារៈសំខាន់ខ្លាំងណាស់ដោយវាថែមទាំងមាន ទំនាក់ទំនងជាមួយនឹងកោសិការបស់យើងថែមទៀតផង៕
ខាងក្រោមគឺជាទង្វើទាំង៩ ដែលអ្នកគួរចៀសវាងបើសិនជាអ្នកចង់រស់នៅឲ្យបានយូរអង្វែង៖
១. ទទួលទានជាតិស្ករច្រើន
២. គេងមិនគ្រប់គ្រាន់ ឬដាច់យប់
៣. ញុាំសាច់ក្រហម ឬសាច់ឆៅ
៤. ចំណាយពេលច្រើនប៉ះកម្ដៅថ្ងៃដោយគ្មានឡេការពារកម្តៅថ្ងៃ
៥. មិនហាត់ប្រាណ
៦. ជក់បារី
៧. ផឹកគ្រឿងស្រវឹងច្រើនលើសចំណុះ
៨. មានអារម្មណ៍តានតឹង និងមិនសប្បាយចិត្ត
៩. ទទួលទានអាហារច្រើនជ្រុល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]