ថៃ៖ នៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ អាពាហ៍ពិពាហ៍តារាសម្តែងជួរមុខ ប្រចាំប្រទេសថៃ លោក Push Puttuchai និង កញ្ញា Jooy Warattaya នឹងកើតឡើងហើយ ពោលគឺថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។

ក្នុងនោះដែរ កាលពីពេលម្សិលមិញនេះដែរ តារាសម្តែងរូបនេះ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកថា រូបលោក និង កញ្ញា Jooy បានសន្សំលុយទុកជាង ១០លានបាត ដើម្បីសាងសង់ផ្ទះថ្មី ទុកសម្រាប់ជាកាដូអាពាហ៍ពិពាហ៍សម្រាប់អ្នកទាំងពីរ។ លោកក៏បានបន្តថាដែរថា គម្រោងការសាងសង់ផ្ទះនេះ កំពុងតែស្ថិតនៅក្នុងការសាងសង់ហើយ ប៉ុន្តែអាចមិនរួចរាល់មុនអាពាហ៍ពិពាហ៍នោះទេ។

អ្វីដែរកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ តារាសម្តែងប្រុសរូបនេះបាន និយាយថា រូបលោកផ្ទាល់ ជាមួយនឹងគូស្នេហ៍ មិនទាន់ព្រមនោះមានកូនភ្លាមៗនោះទេ ម្យ៉ាងទៀតផ្ទះដែលកំពុងសាងសង់នេះ ក៏មិនបានធ្វើបន្ទប់សម្រាប់កូននោះដែរ៕ 

Jooy និងPush
DJ Push
Jooy Warrataya
DJ Push
Jooy និងPush

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]