ភ្នំពេញ៖ តារាសម្តែងស្រីអ្នកនាង បូនីតា ដាដេណា គឺជាតារាសិល្បៈជើងចាស់មួយរូប ដែលបានចូលខ្លួនមកប្រឡូកនៅក្នុងវិស័យមួយនេះ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ 

ដោយភាគច្រើនគឺអ្នកនាង បានសម្តែងជាតួអង្គខ្មោច តួអាប និងតួអង្គដទៃៗទៀតជាច្រើន ទៅតាមផលិតករតម្រូវក្នុងសាច់រឿង។

ហើយទោះបីជាបច្ចុប្បន្ននេះ តារាសម្តែងស្រីអ្នកនាង បូនីតា ដាដេណា មានគ្រួសាររួចហើយក៏ដោយ ក៏អ្នកនាងនៅតែមានចិត្តស្រលាញ់ ទៅលើវិស័យសិល្បៈយ៉ាងខ្លាំង ដោយអ្នកនាងមានសមត្ថភាពសម្តែង និងដឹកនាំរឿងបានដោយខ្លួនឯង មិនចាញ់អ្នកសិល្បៈជើងចាស់ដទៃផ្សេងៗទៀតប៉ុន្មាននោះទេ។

ជាក់ស្តែង បច្ចុប្បន្ននេះ ហេតុតែស្រលាញ់សិល្បៈខ្លាំងពេកអ្នកនាង បូនីតា ដាដេណា សុខចិត្តលួចទៅសម្តែង និងដឹកនាំរឿងជាច្រើនបន្តបន្ទាប់ មិនឲ្យស្វាមីខ្លួនដឹងនោះទេ។  

ដោយថ្មីៗនេះអ្នកនាង បូនីតា ដាដេណា ក៏បានដឹកនាំ និពន្ធ និងសម្តែងជាតួឯកដោយខ្លួនឯងផ្ទាល់តែម្តង នៅក្នុងរឿង «ម្ចាស់ទាយាទ» ដែលកំពុងតែធ្វើការចាក់បញ្ចាំងតាមរោងភាពយន្តល្បីៗនានាក្នុងប្រទេសកម្ពុជាយើង។

សូមសរសើរតារាស្រី បូនីតា ដាដេណា ទោះបីជាមានការប្រឆាំងពីគ្រួសារយ៉ាងណាក៏ដោយ ក៏ខ្លួននៅតែស្រលាញ់វិស័យសិល្បៈខ្លាំង និងព្យាយាមបង្កើតនូវអ្វីដែលថ្មីៗជានិច្ចសម្រាប់ទស្សនិកជនបានទស្សនាកម្សាន្ត៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

អ្នកនាង បូនីតា ដាដេណា
អ្នកនាង បូនីតា ដាដេណា
អ្នកនាង បូនីតា ដាដេណា
អ្នកនាង បូនីតា ដាដេណា
អ្នកនាង បូនីតា ដាដេណា
អ្នកនាង បូនីតា ដាដេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]