ភ្នំពេញ៖ ជាការពិតណាស់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ គឺថ្ងៃដ៏ពិសេសមួយរបស់តារាសម្តែងប្រុស លោក គឹម សីហា ដោយក្នុងនោះតារាប្រុសរូបនេះ បានទទួលការជូនពរជាច្រើន នៅក្នុងបណ្ដាញសង្គម ពីសំណាក់មិត្តសិល្បៈ និងជាពិសេសពីអ្នកគាំទ្ររបស់លោកតែម្ដង ។
ហើយសម្រាប់ឆ្នាំថ្មីនេះផងដែរ លោកក៏បានរៀបចំពិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយតូច ដោយមានអ្នកចូលរួម ជាភ្ញៀវកិត្តិយស ត្រឹមតែប៉ុន្មាននាក់ ដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់លោក និងអ្នកនាង គង់ ចាន់ស្រីមុំតែប៉ុណ្ណោះ។
ជាក់ស្ដែង អ្វីដែលធ្វើឲ្យមហាជនរឹតតែមានការចាប់អារម្មណ៍នោះគឺ ប៉ាប៉ាវ័យក្មេងរូបនេះ និងភរិយាជាទីស្រលាញ់ អ្នកនាង គង់ ចាន់ស្រីមុំ បាននាំគ្នារៀបចំកម្មវិធីខួបកំណើតរបស់លោក យ៉ាងមានភាពសប្បាយរីករាយ ដោយនៅក្នុងនោះ ពូកគេបានតម្រូវឲ្យភ្ញៀវដែលបានចូលរូមទាំងអស់ នាំគ្នាតុបតែងខ្លួនបែបយុវវ័យCute Cute ដែលមើលទៅពិតជាប្លែកភ្នែកតែម្ដង៕
ខាងក្រោមនេះ ជាកម្រងរូបភាពខ្លះៗរបស់ពួកគេ នៅក្នុងកម្មវិធីខួបកំណើតលើកនេះ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]