ថៃ៖ តារាសម្តែង និងជាតារាម៉ូដែលស្រីចាស់វស្សានាង Namthip Jongrachatawiboon ហៅ Bee បច្ចុប្បន្ននៅតែមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងមិនធម្មតានៅក្នុងវិស័យសិល្បៈ និងធ្វើឲ្យមហាជនទាំងក្នុងនិងក្រៅប្រទេស ស្គាល់នាងតាមរយៈ ការធ្វើជាគណកម្មការនៅក្នុងកម្មវិធីប្រកួតបង្ហាញម៉ូតល្បីឈ្មោះ The Face Thailand ផងដែរ។

តួយ៉ាង ថ្មីៗនេះតារាសម្តែងស្រីវ័យ៣៥ឆ្នាំរូបនេះ ក៏បានទទួលថតនូវខ្សែភាពយន្តថ្មីមួយ ចំណងជើងថា «ភរិយា ឆ្នាំ២០១៨» ដែលមានលក្ខណៈខុសប្លែកពី ខ្សែភាពយន្តដែលនាងធ្លាប់ថតសព្វមួយដង ពោលគឺនាងបានទទួលថតនូវខ្សែភាពយន្ត បែបយុវវ័យនិងត្រូវសម្តែងឈុតផ្អែមល្ហែម ជាមួយនឹងតួសម្តែងប្រុសចំណូលថ្មី វ័យក្មេងរូបសង្ហាលោក Film Thanapa ថែមទៀតផង។

តាមរយៈការផ្តល់កិច្ចសម្ភាសន៍ តារាស្រី Bee Namthip បានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលនាងយល់ព្រមទទួលថតឈុតថើបមាត់ពិតៗជាមួយនឹង តួប្រុសវ័យក្មេងបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រោយពីខ្សែភាពយន្តមួយនេះបានចាក់បញ្ចាំងជាផ្លូវការ គេសង្កេតឃើញថា ពិតជាទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន រហូតអ្នកទាំង២ ត្រូវបានម្ចាស់កម្មវិធីជាច្រើន អញ្ជើញឲ្យចូលរួមម្តងទាំងគូតែម្តង៕ 

Bee Namthip
ឈុតថើបគ្នាជាមួយ Film
ឈុតថើបគ្នាជាមួយ Film
Bee និង Film
Bee និង Film
Bee និង Film ពេលនៅក្រៅឆាក
Bee និង Film ពេលនៅក្រៅឆាក
Bee និង Film ពេលនៅក្រៅឆាក
Bee និង Film ពេលនៅក្រៅឆាក
Bee និង Film ពេលនៅក្រៅឆាក
Bee និង Film ពេលនៅក្រៅឆាក
Bee និង Film ពេលនៅក្រៅឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]