ភ្នំពេញ៖ កាលពីថ្មីៗនេះដែរ មានផេកហ្វេសប៊ុកមួយ បានបង្ហោះពីសកម្មភាព ក្រុមទ័ពពិសេសខ្មែរ ប៉ុន្មាននាក់ ដែលបានធ្វើការហ្វឹកហាត់ហែលទឹក ក្នុងករណីសត្រូវបានចងវាយទម្លាក់ទឹក ដើម្បីទុកជាមេរៀនការពារជាខ្លួនពេលចេញធ្វើបេសកម្មម្ដងៗ។
ការហ្វឹកហាត់ដ៏ពិសេសនេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះតែមិននឹកស្មានថា សមត្ថភាព កងទ័ពខ្មែរយើងក៏ពូកែខ្លាំងមិនចាញ់ទ័ពបរទេសដទៃឡើយ ហើយបើទោះជាត្រូវ ចាប់ចងដៃ ចងជើងក្ដី ក៏ពួកគាត់អាចមានវិធីសាស្រ្តហែលទឹកជ្រៅបានយ៉ាងជំនាញផងដែរ។
ការហ្វឹកហាត់នេះ ត្រូវបានលោកគ្រូ ចំណាយពេលបង្វឹកយ៉ាងដិតដល់ ដើម្បីឲ្យកងទ័ពពិសេសទាំងអស់ អាចចេះនូវមេរៀនដ៏ពិបាកមួយនេះបាន។
គួររម្លឹកដែរថាមេរៀននេះ ក្នុងជួរកងទ័ពគេហៅថា « កាយវិការហែលត្រីដូហ្វីន Dolphin Swimming Technique (Survival Swimming Technique)» ដែលជាមេរៀនសម្រាប់ឲ្យកងទ័ពពិសេសទាំងអស់ ចាប់បាច់ត្រូវចេះ វិធីនេះ ដើម្បីទុកការពារខ្លួន ហើយមេរៀននេះក៏មានក្នុងកម្មវិធីសិក្សារបស់យោធា ជាយូរណាស់មកហើយដែរ៕
ប្រភព៖ Khuth Sawy
ចង់ជ្រាបថា កងទ័ពពិសេសខ្មែរយើង ពូកែខ្លាំងប៉ុណ្ណាទស្សនាការហ្វឹកហាត់មួយនេះទាំងអស់គ្នា៖
![](https://s6.kh1.co/bc/bcd7ba0819f5012d0068af1918fd852e4498018f.jpg)
![](https://s5.kh1.co/d3/d3cc70241959050dfab4e178639525e377bf0eb0.jpg)
![](https://s4.kh1.co/0b/0b851f3c5408c4a90475554fac0498f3da1b25f2.jpg)
![](https://s4.kh1.co/3a/3a9e29ac0fcc3a914b130f08718e150dcb0aa7b5.jpg)
![](https://s4.kh1.co/01/01977cb9157a1e6c9cf6dd108c31555cc047e014.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]