អេក្វាឌ័រ៖ ត្បិតមានឈ្មោះជាឆ្លាម និងជាពូជត្រីធំបំផុតក្នុងសមុទ្រ ក៏តាមពិតត្រីឆ្លាមយក្ស (whale shark) មានចរិតស្លូតបូត ស៊ីតែប្លង់តុង ពងត្រី និងកូនត្រីតូចៗប៉ុណ្ណោះ។  ហេតុនេះហើយបានជាអ្នកវិទ្យាសាស្ត្រនៅកោះហ្គាឡាប៉ាហ្គោស (Galapagos) នៃប្រទេសអេក្វាឌ័រ អាចឆ្លុះអេកូ (ពិនិត្យផ្ទៃពោះ) និងបូមយកគំរូឈាមពីយក្សក្នុងជលសារនេះបានដោយជោគជ័យជាលើកដំបូងបំផុត កាលពីពេលថ្មីៗនេះ។

ការឆ្លុះអេកូឆ្លាមយក្ស

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយក្រុមអ្នកអភិរក្សឆ្លាមយក្ស បានទៅពិនិត្យពូជត្រីប្រភេទនេះនៅក្បែរកោះដាវីន (Darwin) ដែលស្ថិតនៅចុងខាងជើងនៃកម្រងកោះហ្គាឡាប៉ាហ្គោស ដោយកោះភ្នំភ្លើងនៅតំបន់ដាច់ស្រយាលនេះ ជាកន្លែងមួយក្នុងចំណោមកន្លែងដ៏តិចតួចបំផុត ដែលគេឧស្សាហ៍ឃើញត្រីឆ្លាមយក្សញីពេញវ័យ ដែលមានប្រវែងរហូតដល់ ១៤ ម៉ែត្រ ជារៀងរាល់ឆ្នាំ ហើយជាធម្មតាពួកវាអាចលូតលាស់ធំជាងឡានក្រុងពីរជាន់ (៦ ទៅ ១៦ ម៉ែត្រ) និងទម្ងន់លើស ២០ តោន។

គួរបញ្ជាក់ថា លទ្ធផលនៃការឆ្លុះអេកូនេះអនុញ្ញាតឱ្យក្រុមអ្នកវិទ្យាសាស្ត្របានឃើញ និងស្គាល់គ្រឿងក្នុងសម្រាប់បន្តពូជ ក៏ដូចជាអូវែ ថែមទាំងការលូតលាស់នៃពងអូវុល ហើយពួកគេអាចនឹងជួយទម្លាយអាថ៌កំបាំងនៃការបង្កាត់ពូជ ត្រីឆ្លាមធំបំផុតក្នុងលោកនេះទៀតផង៕

រូបឆ្លុះអេកូឆ្លាមយក្ស
រូបឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ឆ្លាមយក្សដែលជាត្រីធំបំផុតក្នុងលោក
ការតាមឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ការតាមឆ្លុះអេកូឆ្លាមយក្ស
ឆ្លាមយក្សដែលជាត្រីធំបំផុតក្នុងលោក
ឆ្លាមយក្សដែលជាត្រីធំបំផុតក្នុងលោក
កោះហ្គាឡាប៉ាហ្គោស

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]