ភ្នំពេញ៖ បន្ទាប់ពីមានការប្រកាស ពីថ្ងៃរៀបមង្គលការរបស់ តារាហ្វេសប៊ុក លោក គុច សុគន្ធរដ្ឋ ហៅ ចៅខ្មែរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មហាជន និងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យ៉ាងខ្លាំង។
ជាក់ស្ដែង កាលពីយប់មិញនេះ គឺគេសង្កេតឃើញមានតារាសម្ដែង ប្រុសស្រី បានចូលរួមយ៉ាងច្រើន សូម្បីតែតារា ជាភេទទី ៣ ក៏បានចូលរួមមិនតិចដែរ។ នៅក្នុងនោះដែរ ពួកគេ ក៏បានប្រាប់មកកាន់ខ្មែរឡូតថា ក្នុងការចំណាយ ទៅលើសេវាកម្មផ្សេងនៅក្នុងពិធីរៀបការ គឺអស់ច្រើន រហូតទៅដល់ ជិត១ម៉ឺនដុល្លារ ឯណោះ។
យ៉ាងណាមិញ ក្នុងចំណោមតារាៗ ដែលស្រលាញ់ភេទដូចមានច្រើន តែមានតែ លោក ចៅខ្មែរ និងដៃគូរបស់ខ្លួន ដែលហ៊ានកាន់ដៃគ្នា ចូលរោងការ និង បានបង្ហាញពីក្ដីស្រលាញ់ដែលពួកគេ ឲ្យមហាជនបានឃើញ ក្រោយស្រលាញ់គ្នាបាន ៤ឆ្នាំ ៦ខែ មកនេះ៕














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com