បរទេស៖ អ្នកទាំងអស់គ្នាប្រហែលជាមិនជឿទេ ថាទឹកសុទ្ធមួយដបអាចមានតម្លៃដល់ទៅ៦ម៉ឺនដុល្លារ។ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធធំៗជុំវិញសកលលោក កំពុងកសាងកេរ្តិ៍ឈ្មោះប៊្រេនទឹកសុទ្ធរបស់ខ្លួនឲ្យមានភាពល្បីល្បាញនិងទទួលស្គាល់ពីសំណាក់អ្នកប្រើ។
មិនតែប៉ុណ្ណោះ ពួកគេបានចម្រាញ់ទឹកបរិសុទ្ធទាំងអស់នោះ ចេញពីទឹកជ្រោះតាមដងភ្នំ តំបន់ធម្មជាតិ និងភ្នំទឹកកកល្បីៗជាច្រើនតាមបណ្តាប្រទេសនីមួយៗ។
ខាងក្រោមជាម៉ាកទឹកសុទ្ធល្បីៗទាំង១០ ថ្លៃបំផុតនៅលើពិភពលោក៖
១០. ទឹកសុទ្ធ Fine (មានតម្លៃ ៥ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
![](https://s4.kh1.co/9b/9bc1b5e5d55b7e1d4c3f40cac2128733a9699482.jpg)
៩. ទឹកសុទ្ធម៉ាក Tasmanian Rain (មានតម្លៃ ៥ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
ទឹកសុទ្ធមួយដបនេះ ផលិតនៅកោះមួយរបស់ប្រទេសអូស្ត្រាលីដែលមានឈ្មោះថា Tasmania។
![](https://s5.kh1.co/a0/a003811f7bc1281d5550c316b27297ff8e3ccc4f.jpg)
៨. ទឹកសុទ្ធម៉ាក Lauquen Artes (មានតម្លៃ ៦ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
ចំណែកទឹកសុទ្ធ Lauquen Artes Mineral Water នេះជាផលិតផលរបស់ប្រទេសអាហ្សង់ទីន។ វាផលិតនៅតំបន់ San Carlos Bariloche។
![](https://s5.kh1.co/79/7984216295a9254e78f23142a087884d26dcaf9b.jpg)
៧. ទឹកសុទ្ធម៉ាក Aquadeco (មានតម្លៃ ១២ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
មូលហេតុដែលធ្វើឲ្យទឹកសុទ្ធមួយដបនេះមានតម្លៃដល់ទៅ១២ដុល្លារ ព្រោះ Aquadeco ផលិតនៅតំបន់ធម្មជាតិមួយក្នុងប្រទេសកាណាដា។ មិនតែប៉ុណ្ណោះ តំបន់ធម្មជាតិនោះ មិនទាន់ទទួលការអភិវឌ្ឈពីរោងចក្រឧស្សាហ៍កម្មតូចធំនៅឡើយទេ។
![](https://s4.kh1.co/0c/0c7394e9640e95a2ac96b21100bcc8aa6a099dcc.jpg)
៦. ទឹកសុទ្ធម៉ាក Thousand BC (មានតម្លៃ ១៤ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
ទឹកសុទ្ធ Thousand BC ក៏ជាផលិតផលរបស់ប្រទេសកាណាដាដែរ។
![](https://s4.kh1.co/01/01afe50aec4de0a7283df0d9f4fc958c655aeb7c.jpg)
៥. ទឹកសុទ្ធម៉ាក Veen (មានតម្លៃ ២៣ដុល្លារ, ចំណុះ ៧៥០មីលីលីត្រ)
ទឹកបរិសុទ្ធម៉ាក Veen ជាផលិតផលរបស់ប្រទេសហ្វាំងឡង់។ គេបានចាត់ទុកវាថាជាទឹកបរិសុទ្ធដែលមានគុណភាពល្អមួយនៅលើពិភពលោក។ យ៉ាងណាមិញ ទឹកមួយដបនេះប្រហែលជាមានតម្លៃ ថ្លៃបន្តិចហើយ។
![](https://s4.kh1.co/fd/fdc34f6a8212bdd5ed2d8a172a011131a93e1e4b.jpg)
៤. ទឹកសុទ្ធម៉ាក Bling H20 (មានតម្លៃ ៤០ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
![](https://s4.kh1.co/91/910d9fbe33695d79ae06363ed36dd463c457f903.jpg)
៣. ទឹកសុទ្ធម៉ាក Fillico Jewelry (មានតម្លៃ ២១៩ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
Fillico Jewelry ជាប៊្រេនទឹកសុទ្ធរបស់ជប៉ុន។ វាត្រូវបានគេផលិតនៅក្នុងតំបន់ Kobe ជាមួយនឹងការច្នៃប្រឌិតសំបកដបដ៏ស្អាត ហើយរំលេចជាមួយត្បូងពេជ្រតូចៗជាច្រើនគ្រាប់។
![](https://s6.kh1.co/58/58c3050463960c19a7e6a1dcc6fdd80b06eaeade.jpg)
២. ទឹកសុទ្ធម៉ាក Kona Nigari (មានតម្លៃ ៤០៣ដុល្លារ, ចំណុះ៧៥០មីលីលីត្រ)
តូចមែនតែខ្លឹម! Kona Nigari ជាប្រទេសទឹកសុទ្ធម្យ៉ាងដែលអាចធ្វើឲ្យអ្នកទទួលទាន ស្រកទម្ងន់និងបំបាត់ភាពតានតឹងរបស់ពួកគេបានទៀតផង។ វាជាផលិតផលរបស់ប្រទេសជប៉ុន។
![](https://s6.kh1.co/81/81bdd00472b698367303a256aa93cfb16452aab1.jpg)
១. ទឹកសុទ្ធម៉ាក Acqua di Cristallo Tributo a Modigliani (មានតម្លៃ ៦០ ០០០ដុល្លារ, ចំណុះ ៧៥០មីលីលីត្រ)
ទឹកសុទ្ធមួយដបនេះជាផលិតផលរបស់បារាំង។ ដបខាងក្រៅរបស់វា ត្រូវបានស្រោបដោយមាស ២៤ការ៉ាត់ អមជាមួយនឹងចម្លាក់រូបក្បាលមនុស្សស្រីដ៏ចម្លែក។
គួរបញ្ជាក់ថា ទឹកសុទ្ធ Acqua di Cristallo Tributo a Modigliani ត្រូវបានគេសរសេរចូលសៀវភៅកំណត់ត្រាពិភពលោក (Guinness World Record) ជាទឹកសុទ្ធថ្លៃជាងគេបំផុតក្នុងពិភពលោក៕
![](https://s6.kh1.co/29/29953f8035d985ed6cad47c7f8d5e71b2e02b696.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]