អាមេរិក៖ អាងទឹកសត្វក្រពាមួយមានទីតាំងក្នុងឧទ្យាន Shallote River Swamp Park សឹងក្លាយទៅជាផ្ទាំងទឹកកកទាំងស្រុងបាត់ទៅហើយនាអំឡុងរដូវរងានេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គេឃើញសត្វក្រពាជាច្រើនក្បាលប្រឹងបុកទម្លុះផ្ទាំងទឹកកកក្នុងអាងដែលវារស់នៅដើម្បីរកខ្យល់ដកដង្ហើម។ នេះយោងតាមសារព័ត៌មាន Metro ចេញផ្សាយ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩។
យោងតាមប្រសាសន៍លោក George Howard ដែលជាម្ចាស់ឧទ្យានខាងលើបាននិយាយថា “ដំបូងឡើយ ខ្ញុំស្មានថាវាជាគល់ឈើ ដល់ពេលដើរទៅជិតទើបឃើញធ្មេញវា”។
លោក Howard បន្តថា “ជាទូទៅសត្វក្រពាជាអម្បូរសត្វល្មូនដ៏ធន់មួយ អាចរស់នៅក្នុងទឹកកកបានដោយសារពួកវាមានឈាមត្រជាក់”។
ភ្ញៀវទេសចរជាច្រើនបានមកទស្សនាតែងតែគិតថាវាងាប់ នៅពេលដែលពួកគេឃើញសត្វក្រពាទាំងអស់នោះជាប់ខ្លួនក្នុងផ្ទាំងទឹកកក។ ប៉ុន្តែការពិតវាគ្រាន់តែសំងំរង់ចាំទឹកកករលាយប៉ុណ្ណោះ៕
មានវីដេអូនៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]