ភ្នំពេញ៖ ខណៈពេលនេះខាងក្រុមគ្រួសារលោក ខេមរៈ សិរីមន្ត បានរៀបចំពិធីបុណ្យសពជិតរួចរាល់ហើយ ដើម្បីត្រៀមរង់ចាំទទួលសពរបស់ប្អូនស្រីសំណព្វចិត្តដ៏សែនកំសត់ កញ្ញា ខេមរៈ ស្រីពៅ ដែលកំពុងតែធ្វើដំណើរពីប្រទេសឥណ្ឌា ឆ្ពោះមកកាន់គេហដ្ឋាន ដែលនឹងត្រូវមកដល់នៅថ្ងៃស្អែកនេះ។
យ៉ាងណាមិញ នៅក្នុងពិធីគេសង្កេតឃើញថា ទឹកមុខសមាជិកគ្រួសារម្នាក់ៗសុទ្ធសឹងតែ ពោរពេញដោយភាពក្រៀមក្រំក្រៃលែង និងជាពិសេសគឺ បងប្រុសទីជាស្រលាញ់ ដែលតែងតែតាមការពារប្អូនស្រីរហូតមក គឺលោក ខេមរៈ សិរីមន្ត ទឹកមុខរបស់លោកពោរពេញទៅដោយភាពសោកសង្រេង និងក្រៀមក្រំបំផុត។ ហើយគេក៏បានចាប់អារម្មណ៍ឃើញថា លោកបានឈរក្នុងរោងបុណ្យសពរបស់ប្អូនស្រី យ៉ាងស្ងៀមស្ងាត់ មិនមាត់មិន.ក ដោយសឹងតែមិនជឿថា ប្អូនស្រីរបស់លោកពិតជាបានទៅចោលលោកពិតមែន។
យ៉ាងណាមិញ ឃើញរូបភាពទាំងនេះហើយ បានធ្វើឲ្យមហាជនមិនស្រណោះ មិនក្តុកក្តួល ចំពោះទំហំក្តីស្រលាញ់ដែលលោក ខេមរៈ សិរីមន្ត មានចំពោះប្អូនស្រីមិនបានផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]