ហ្វីលីពីន៖ នៅពេលនេះ កម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោក Miss Global ឆ្នាំ២០១៩ កំពុងតែធ្វើឡើងទៅយ៉ាងស្វិតស្វាញ ក្នុងប្រទេសហ្វីលីពីន ដោយមានការចូលរួមប្រកួតពីបវរកញ្ញាមកពី៤៦ប្រទេសផ្សេងៗគ្នា។

ដោយឡែក កាលពីម្សិលមិញនេះ កម្មវិធី Miss Global បានឈានចូលដល់វគ្គប្រកួតប្រជែង ឈុតហែលទឹកហើយ។ ក្នុងនោះ គេសង្កេតឃើញថា បវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា ហង្ស សូរិយ៉ាន់ កំពុងតែធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ នៅពេលដែលឃើញរូបសម្រស់នាង មានភាពលេចធ្លោជាមួយរូបរាងដ៏ស្រឡូនស្អាត ក្នុងសម្លៀកបំពាក់ឈុតហែលទឹកចំនួន៣សន្លឹក។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មហាជនជាច្រើនពិតជាមានជំនឿចិត្តថា កញ្ញា ហង្ស សូរិយ៉ាន់ ដែលជា Miss Global តំណាងប្រទេសកម្ពុជា នឹងទទួលបានជោគជ័យក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ ជាមិនខាន ព្រោះថាបើមើលតាមរូបរាង និងសមត្ថភាពរបស់នាង ពិតជាមិនធម្មតានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ហង្ស សូរិយ៉ាន់
ហង្ស សូរិយ៉ាន់ និង Miss Global ហ្វីលីពីន
ហង្ស សូរិយ៉ាន់
ហង្ស សូរិយ៉ាន់ ក្នុងឈុតហែលទឹក
ហង្ស សូរិយ៉ាន់ ក្នុងឈុតហែលទឹក
ហង្ស សូរិយ៉ាន់ ក្នុងឈុតហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស សូរិយ៉ាន់