កូរ៉េខាងត្បូង ៖ នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅនេះ លោក Park Jin Young អ្នកគ្រប់គ្រងផលិតកម្ម JYP Entertainment បាននិយាយអំពីការគ្រប់គ្រងរបស់លោក និងភាពជោគជ័យរបស់ ផលិតកម្ម JYP កន្លងមក។
ក្នុងនោះដែរ លោកក៏បានបង្ហាញភាពខុសគ្នា មួយចំណុចផងដែរ រវាងរូបលោក និង មិត្តសម្លាញ់ Bang Shi Hyuk ដែលជាអ្នកគ្រប់គ្រងផលិតកម្ម BigHit។
ដូចដែលប្រិយមិត្តបានជ្រាបស្រាប់ Bang Shi Hyuk និង Park Jin Young ធ្លាប់បានចំណាយពេលជាមួយគ្នាជាង ២០ឆ្នាំ ដើម្បីធ្វើឲ្យផលិតកម្ម JYP ទទួលបានភាពជោគជ័យលើវិស័យ Kpop ដោយលោក Park Jin Young ជានាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន ចំណែកឯ Bang Shi Hyuk គឺជាអ្នកផលិត និងអ្នកនិពន្ធបទចម្រៀងដ៏ល្អបំផុត នៅមុនពេលដែល Bang Shi Hyuk ចេញទៅបង្កើតផលិតកម្មដោយខ្លួនឯង។
ក្នុងនោះដែរ Park Jin Young បានបង្ហាញថា Bang Shi Hyuk ដែលបច្ចុប្បន្ន ជាអ្នកគ្រប់គ្រងក្រុមចម្រៀងលំដាប់កំពូល BTS គឺជាមនុស្សដែលមានភាពតស៊ូខ្លាំង និងមិនចុះចាញ់អ្វីមួយងាយៗឡើយ។
ខណៈពេលដែលផលិតកម្ម JYP គ្រប់គ្រងក្រុមចម្រៀងជាង ១០ក្រុម ប៉ុន្តែផលិតកម្ម BigHit ផ្ដោតសំខាន់តែលើ BTS។ លោកបានបន្តថា លោកជាមនុស្សចូលចិត្ត បង្កើតអ្វីដែលថ្មី បើវាមិនគួរឲ្យចាប់អារម្មណ៍ លោកក៏ស្វែងរកអ្វីមួយថ្មីបន្ថែមទៀត ប៉ុន្តែ Bang Shi Hyuk ជាប្រភេទមនុស្សដែល ព្រមនឹងលះបង់ខ្លួនឯង ដើម្បីបន្តធ្វើនូវអ្វីដែលលោកចាប់ផ្ដើមតាំងពីដំបូង។
វាដូចជាពេលដែល BTS មិនត្រូវបានមនុស្សចាប់អារម្មណ៍ តាំងពីដំបូង ប៉ុន្តែ Bang Shi Hyuk នៅតែបន្តជាមួយ BTS ដោយមិនគិតចាប់ផ្ដើមក្រុមចម្រៀងថ្មីឡើយ ទោះបីជាលោកខ្សត់ខ្សោយទុនក៏ដោយ។ ហើយនៅទីបំផុត ផលិតកម្ម BigHit របស់ Bang Shi Hyuk ក៏ទទួលបានភាពជោគជ័យ។ លោកពិតជាមានមោទនៈភាពចំពោះ មិត្តសម្លាញ់ម្នាក់នេះយ៉ាងខ្លាំង៕
ទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]