កូរ៉េខាងត្បូង៖ ទីបំផុតក្តីសង្ឃឹមបន្តិចបន្តួច ដែលនៅសល់របស់អ្នកគាំទ្រ BigBang ក៏ត្រូវបានរលាយខ្សល់ដូចអំបិលត្រូវទឹក ក្រោយផលិតកម្ម YG Entertainmentបានចេញសេចក្តីប្រកាសជាផ្លូវការមួយ នៅថ្ងៃនេះ។
គួរឲ្យដឹងថា នារសៀលថ្ងៃទី១៣ ខែមិនានេះ ផលិតកម្ម YG Entertainment បានចេញសេចក្តីប្រកាសជាផ្លូវការ បញ្ចប់កិច្ចកុងត្រាជាមួយនឹងតារាចម្រៀងប្រុស Seungri សមាជិកក្រុម Bigbang និងធ្វើការអធ្យាស្រ័យសូមអភ័យទោសដល់អ្នកគាំទ្រ BigBang ទាំងអស់ទូទាំងពិភពលោកផងដែរ។
ខាងក្រោមនេះ ជាខ្លឹមសារ នៃសេចក្តីប្រកាសរបស់ YG មានអត្ថន័យដូចតទៅ៖
«សួស្តី នេះគឺជា YG Enetertainment។ ពួកយើងសូមអោនក្បាលគោរពជាការសុំទោស ចំពោះរឿងរ៉ាវចម្រូងចម្រាស បង្កការព្រួយបារម្ភដល់មនុស្សជាច្រើន ដោយសារតែករណីផ្តើមចេញពី ករណីអំពើហិង្សា នៅក្នុងក្លឹបរបស់Seungri។
ហើយមិនយូរប៉ុន្មានក្រោយពីការប្រកាសចូលនិវត្តន៍លាចេញពីសិល្បៈរបស់ Seungri កាលពីថ្ងៃទី១២ ខែមិនា កន្លងទៅនេះ ខាងផលិតកម្ម YG យើងក៏បានទទួលយកសំណើររបស់ Seungri ដើម្បីបញ្ចប់ផ្តាច់កិច្ចកុងត្រាជាមួយគាត់ផងដែរ។»
មិនតែប៉ុណ្ណោះផងដែរ ផលិតកម្ម YG ក៏បានសន្យាថានឹងព្យាយាមដោះស្រាយរឿងចម្រូងចម្រាសទាំងនេះ ឲ្យអស់ពីសមត្ថភាពផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ដំណឹងប្រកាសបញ្ចប់កិច្ចកុងត្រារវាង Seungri និង YG បានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក បង្ហាញពីភាពសោកស្តាយនិងឈឺចាប់ជាខ្លាំង ដោយពួកគេមិនចង់ឲ្យមានរឿងបែបនេះកើតឡើង ជាពិសេសគឺព្រួយបារម្ភពីអនាគតរបស់ក្រុម Bigbang ទាំងមូលតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]