ឥណ្ឌូនេស៊ី៖ អ្នកសុំទានម្នាក់ ក្នុងទីក្រុង Bogor ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពមួយសន្លឹក បើកទ្វារឡានឡើងជិះ ដែលត្រូវបានគេប្រមាញ់បាន បង្ហោះចែកចាយលើបណ្តាញសង្គម បង្កឲ្យមានការពិភាក្សាជាហូរហែ។
បើយោងតាមការឲ្យដឹង ពីប្រធានភ្នាក់ងារសណ្ដាប់ធ្នាប់សាធារណៈប្រចាំក្នុងទីក្រុង Bogor (Bogor Public Order Agency) លោក Herry Karnadi បានឲ្យដឹងថា បុរសជាអ្នកសុំទានវ័យចំណាស់ខាងលើនេះ ត្រូវបានគេស្គាល់និងហៅឈ្មោះថា Abah ដែលជាញឹកញាប់គឺតែងត្រូវបានគេប្រទះឃើញ មកដើរសុំទាននៅចំណុចផ្លូវប្រសព្វ ក្បែរម៉ាត Lotte (Lotte Mart) លើបណ្តោយផ្លូវ Jl. KH Abdullah Bin Nuh ក្នុងស្រុក Tanah Sareal នាទីក្រុង Bogor ។
លោក Herry បានបញ្ជាក់ប្រាប់សារព័ត៌មានថា វាគឺជាការពិត ដែលអ្នកសុំទានវ័យចំណាស់ ពុកមាត់ស្រមូមនេះ មានរថយន្តផ្ទាល់ខ្លួនមួយគ្រឿងមែន។
គួរឲ្យដឹងថា រូបថតមួយសន្លឹកនោះ ត្រូវបានគេប្រមាញ់បានកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ នៅគ្រាដែលអ្នកសុំទាន លោក Abah កំពុងតែបើកទ្វារឡានរបស់លោក។
លោក Abah ត្រូវបានគេមើលឃើញថា បានស្លៀកសម្លៀកបំពាក់បុរសបែបមូស្លីម (អាវ.សដៃវែង ស្លៀកសារុង និងពាក់មួក) ដើរលាដៃសុំទានអ្នកដំណើរយ៉ាងរហ័សនៅកណ្តាលផ្លូវពេលជាប់ស្តុប។
ប្រភពដដែលបន្តថា បើទោះបីជាមានពាក្យរិះគន់ជាច្រើន ចំពោះសកម្មភាពរបស់លោក Abah ក្តី លោកក៏នៅតែត្រូវបានគេប្រទះឃើញ ដើរសុំទានគេជាថ្មីម្តងទៀត កាលពីថ្ងៃពុធ ម្សិលមិញនេះ រហូតត្រូវបានគេថតជាវីដេអូ និងបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម ដោយគណនីឈ្មោះ Radar Bogor ផងដែរ។
យ៉ាងណាមិញ ជុំវិញនឹងករណីនេះ ខាងភ្នាក់ងារសណ្ដាប់ធ្នាប់សាធារណៈ ក៏បាននឹងកំពុងតែមានវិធានការ នៅក្នុងការលុបបំបាត់ ឬហាមឃាត់ចំពោះសកម្មភាពទាំងអស់នេះផងដែរ។ ក្នុងនោះ ក៏មានអ្នកសុំទានមួយចំនួនខ្លះ ក៏ត្រូវបានគេជឿថា ហាក់មានការភ័យខ្លាច ពីការចាប់ឃាត់ខ្លួននេះផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]