បាត់ដំបង៖ បើនិយាយពីខេត្តបាត់ដំបង ប៉ែកពាយព្យ ដែលជាជម្រុកស្រូវដ៏ធំបំផុតប្រចាំប្រទេសមួយនេះ គឺសម្បូរទៅដោយសំណង់ប្រវត្តិសាស្រ្តចំណាស់ៗបន្សល់ទុកច្រើនជាងគេក្នុងចំណោមបណ្តាខេត្តផ្សេងៗនៅស្រុកខ្មែរ ថែមទាំងមានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែងមិនខ្វះកន្លែងដើរលេងផងដែរ។

ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងកន្លែងកម្សាន្តធម្មជាតិបូកប្រវត្តិសាស្រ្ត ខេត្តបាត់ដំបងក៏ល្បីថាសម្បូរទៅដោយម្ហូបអាហារ និងរបស់ញ៉ាំឆ្ងាញ់ៗជាច្រើនមុខដែលមិនអាចខកខានរកទទួលទានផងដែរ ប្រសិនជាបានទៅលេងខេត្តបាត់ដំបងក្នុងថ្ងៃសម្រាកពីការងារ ជាពិសេសគឺឱកាសល្អនៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះតែម្តង។ ដោយរបស់ឆ្ងាញ់ៗទាំងនោះមានដូចជា៖ សម្បកណែម ណែមសាច់ត្រី សង្វាក់បាត់ដំបង ក្រឡាន អាម៉ុក បង្អែមដង្កូវ នំបញ្ចុកទឹកណាំព្រឹក្ស បុកទឹកគ្រឿង(ណាំព្រឹក្ស) ផ្អកប្រហុកត្រីប្រៃ ផ្លែឈើឆ្ងាញ់ៗបែបធម្មជាតិពីចម្ការស្រស់ៗរួមមាន ទុរេនសំឡូត សាវម៉ាវ ដូងខ្ទិះ ស្វាយខ្ទិះ ក្រូចពោធិសាត់ រួមទាំងរបស់ឆ្ងាញ់ៗជាច្រើនមុខទៀតស្ទើររៀបរាប់មិនអស់។

សម្បកណែមបាត់ដំបង
សង្វាក់បាត់ដំបង
ក្រឡានថ្មគោលបាត់ដំបង
បង្អែមដង្កូវ
ណែមសាច់ត្រី
អាម៉ុក
ទុរេនសំឡូត
ទឹកគ្រឿង (ឬទឹកអំព្រឹក្ស)
ផ្អកបាត់ដំបង
បុកកន្ទុយហេស
ក្រូចពោធិសាត់នៅបាត់ដំបង
ដូងខ្ទិះ
ផ្លែឈើល្បីៗនៅបាត់ដំបង

អ្វីដែលពិសេស និងមិនអាចខកខានម្យ៉ាងទៀតនោះ បន្ទាប់ពីបានដើរកម្សាន្ត និងភ្លក់អាហារនៅក្នុងខេត្តបាត់ដំបង លោកអ្នកក៏អាចមកបន្តភាពសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសនៅទីរួមខេត្តបាត់ដំបងផងដែរនៅក្នុងថ្ងៃចូលឆ្នាំនោះគឺ «សង្ក្រាន្តបាត់ដំបង » ដែលមានកម្មវិធីសិល្បៈចម្រុះពិសេសៗជាច្រើនទទួលស្វាគមន៍ប្រជាជនខ្មែរពីគ្រប់ទិសទី មកលេងកម្សាន្តពីព្រឹកទល់យប់តែម្តង ដែលរួមមានកម្មវិធីសប្បាយៗដូចជា៖ ការតាំងពិព័រណ៍ទូទៅ ការប្រគំតន្ត្រី និងលេងទឹកនៅក្នុងតំបន់ត្រជាក់ចិត្ត ការសម្តែងសិល្បៈ និងរបាំ ភូមិធម្មជាតិ ការសម្តែងសៀករហ័សកម្ម ការប្រគំតន្ត្រីស្រុកស្រែ ស.ស.យ.ក ការសម្តែងសមត្ថភាពនានា រាំវង់ស្គរដី/រាំវង់លក់ផ្កា អាហារនៃក្តីស្រលាញ់ ការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងគុនខ្មែរនៅក្នុងភូមិក្បាច់គុន ពិធីបំបួសភ្នំខ្សាច់ ពិធីស្រោចស្រង់សុគន្ធវារី ការតាំងបង្ហាញរូបសំណាកម្នាស់យក្ស ពោតយក្ស និងក្រូចយក្ស ជាពិសេសនោះគឺការប្រគំតន្ត្រីពិសេសខ្នាតយក្ស « មហាសង្ក្រាន្ត GANZBERG Uber Concert » ផងដែរ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ GANZBERG។ 

កម្មវិធីពិសេសនេះធ្វើឡើងចំនួន ៣ថ្ងៃក្នុងថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ ដោយកម្មវិធីចាប់ផ្តើមចាប់ពីម៉ោង២រសៀលតទៅ នៅក្នុងបរិវេណសង្ក្រាន្តខេត្តបាត់ដំបង ថែមទាំងធ្វើការផ្សាយបន្តផ្ទាល់ ៣ទូរទស្សន៍ធំៗព្រមៗគ្នាដូចជា៖ CTN Nice TV និង CNC ដោយមានការចូលរួមដោយតារាចម្រៀងល្បីៗជាច្រើនដួងផងដែរ។

កុំភ្លេចណា! មកលេងសង្ក្រាន្តឆ្នាំថ្មីខេត្តបាត់ដំបង ដើម្បីទទួលនូវភាពសប្បាយរីករាយថ្មីជាមួយនឹងកម្មវិធីសប្បាយចម្រុះ ដឹងតែកក្រើក ជាមួយនឹងស្រាបៀរ GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង មានរសជាតិឈ្ងុយឆ្ញាញ់ពិតកម្រិតពិភពលោក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]