ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសឱ្យដឹងពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹករបស់ខ្លួនគឺ លោក Leonardo Vitorino។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានចូលមកដឹកនាំក្លិបភ្នំពេញក្រោន កាលពីដើមរដូវកាល ២០១៩ ប៉ុន្តែហាក់មិនមានការកាក់កបឡើយជាមួយក្លិបជើងឯក ៦សម័យកាលមួយនេះ។

លោក Leonardo Vitorino ដឹកនាំក្រុមភ្នំពេញក្រោនបានចំនួន ៦ប្រកួត (ឈ្នះ ២ ចាញ់ ៤) និងកំពុងឈរនៅចំណាត់ថ្នាក់លេខ១០ នៅលើតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា។ យ៉ាងណាមិញ សមាសភាពរបស់គ្រូបង្វឹកថ្មីរបស់ក្លិបភ្នំពេញក្រោន នៅមិនទាន់មានការបង្ហើបឱ្យដឹងនៅឡើយទេ។
ក្រុមការងារកីឡា “ខ្មែរឡូត” នឹងព្យាយាមរាយការណ៍នាពេលក្រោយទៀត ប្រសិនបើមានព័ត៌មានបន្ថែមអំពីសមាសភាពគ្រូបង្វឹក ឬមានការតែងតាំងណាមួយថ្មីកើតឡើង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]