កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានកេរ្តិ៍ល្បីល្បាញ ដែលត្រូវបានគេឲ្យរហ័សនាមថា រាជនីក្រម៉ាខ្មែរ មាន សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ តារាស្រីរូបនេះ បានបង្ហោះរូបភាពបង្ហាញចិញ្ចៀនពេជ្រដ៏ធំមួយ ព្រមទាំងបង្ហាញឲ្យឃើញបុរស ដែលគេសន្មត់ថាជាគូស្នេហ៍ យ៉ាងស្និតស្នាលផងដែរ។

មិនតែប៉ុណ្ណោះ អមជាមួយនឹងខេបសិនសរសេរថា "អរគុណសម្រាប់គ្រប់យ៉ាង" ប៉ុន្ដែមិនបានបង្ហាញមុខខាងប្រុសនោះទេ។ យ៉ាងណាមិញ អ្នកគាំទ្រកំពុងតែមានការឆ្ងល់ជាខ្លាំង ចង់វែកមុខរកបុរសអាថ៌កំបាំងម្នាក់នោះ ដែលមានសំណាងបានកំពូងតារាស្រី មាន សូនីតា ធ្វើជាគូជីវិត។

ជាក់ស្ដែងសមីខ្លួន មិនបានបញ្ជាក់អ្វីនោះទេ ស្ងាត់ៗក៏ស្រាប់តែបង្ហោះបែបនេះតែម្ដង ធ្វើឲ្យមហាជនអន្ទះសារចង់ដឹងមែនទែន។ ហេតុដូចនេះ មានតែយើងចាំមើលទាំងអស់គ្នាថា អាយដលនឹងមានកម្មវិធីមង្គលការឆាប់ៗនេះឬយ៉ាងណា៕
ប្រភព៖ Mean Sonyta មាន សូនីតា
អរគុណសម្រាប់គ្រប់យ៉ាង
Posted by Mean Sonyta មាន សូនីតា on?nbsp;
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]