ភ្នំពេញ៖ ប្រិយមិត្តដែលបានតាមដានរឿងភាគខ្មែរដ៏ល្អ ដែលកំពុងតែចាក់បញ្ចាំងលើកញ្ជក់ទូរទស្សន៍រឿង«មុខកាំបិត មុខស្នេហ៍» ប្រាកដជាបានស្គាល់ហើយនូវតួអង្គប្រុស ដែលពោរពេញដោយសមត្ថភាពសម្តែង វិសាល បានបង្ហាញសមត្ថភាពយ៉ាងល្អនៅក្នុងរឿងនេះ។
ស្រាប់តែកាលពីម្សិលមិញនេះ ក៏បានលេចឡើងថាតារាប្រុសរូបនេះបានចូលរោងរៀបការ ជាមួយនឹងភរិយាដ៏មានរូបឆោមស្រស់ស្អាត ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែស្ងាត់ៗសន្ទុះប្រជាប្រិយភាពនៅក្នុងការងារសិល្បៈកំពុងតែខ្លាំង ពេលនេះក៏បានចូលរោងការតែម្តង។
ទន្ទឹមនឹងថ្ងៃជ័យរបស់តារាប្រុសរូបនេះដែល លោកក៏បានធ្វើខ្លួនតុបតែងនៅក្នុងឈុតបុរាណយ៉ាងស្រស់ស្អាតគួរឲ្យសរសើរ សាកសមជាមួយនឹងកូនក្រមុំរូបស្អាត យ៉ាងគួរឲ្យសរសើរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោមកម្មវិធីដ៏អធិកអធមនេះ ក៏មានបណ្តាអ្នកសិល្បៈប៉ុន្មានដួង និងភ្ញៀវកិត្តិយសជាច្រើនបានចូលរួមដោយក្តីរីករាយ។
បន្ថែមពីនេះទៅទៀតក៏មានបណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមជូនពរលោក និងភរិយា ឲ្យស្រលាញ់គ្នាចាប់ដៃគ្នារហូតដល់ចាស់ផងដែរ៕
រូបភាពពី៖Nak Color
សូមទស្សនារូបភាពខាងក្រោមនេះ៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]