ថៃ៖ កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅនេះ នៅលើហ្វេសប៊ុកឈ្មោះ Nattaya Nat បានបង្ហោះនូវវីដេអូខ្លីមួយ បង្ហាញពីការធ្វើការគោរពរបស់កូនសិស្សថ្នាក់បឋមក្នុងសាលារៀនមួយ ទៅកាន់អ្នកគ្រូដ៏ស្រស់ស្អាតរបស់ខ្លួន មុនចូលទៅអង្គុយនៅក្នុងថ្នាក់ ដោយមានទាំងការឱប និងការចាប់ដៃជាដើម។
ក្រោយវីដេអូនេះ បានបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជាច្រើន ដោយម្នាក់ៗក៏បានចូលទៅបញ្ចេញមតិ (Comment) សរសើរថា អ្នកគ្រូក្រមុំរូបនេះ ពិតជាមានសម្រស់ស្រស់ស្អាតមិនចាញ់តារាៗ និងគួរឱ្យស្រលាញ់ខ្លាំងតែម្តងទៀតផង។
គួរឱ្យដឹងផងដែរថា អ្នកគ្រូរូបស្អាតនេះ ត្រូវបានគេស្គាល់ឈ្មោះថា Nat Nattaya បច្ចុប្បន្នគឺជាគ្រូបង្រៀនខាងផ្នែកភាសាថៃដល់ក្មេងៗនៅសាលា Ban Prue Wai ក្នុងខេត្ត Chachoengsao ភាគខាងត្បូង ប្រទេសថៃ។
ត្រឹមរយៈពេលតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ វីដេអូរបស់អ្នកគ្រូក្រមុំដែលបានបង្ហោះនៅលើហ្វេសប៊ុកខ្លួននេះ មានអ្នកចូលទស្សនារហូតដល់ទៅ ៣លានដង និងស៊ែរចែករំលែកបន្តគ្នារហូតដល់ទៅខ្ទង់ជាង ៣ ម៉ឺននាក់ឯណោះ។
មិនធម្មតាឯណា ជាអ្នកគ្រូបង្រៀនមែន តែសម្រស់មិនចាញ់តារាប៉ុន្មានទេ បានអ្នកគ្រូស្អាតមកបង្រៀនបែបនេះ ធានាថាសិស្សមករៀនពេញថ្នាក់រាល់ថ្ងៃតែម្តង៕
តោះមកទស្សនាវីដេអូ និងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]