ថៃ៖ បើទោះបីជា Tak Bongkod Bencharongkul បានចាកចេញពីពិភពសិល្បៈ ដើម្បីទៅផ្គាប់ចិត្តស្វាមី សេដ្ឋីវាល់លាន តែជីវិតឯកជនរបស់នាង ក៏ត្រូវគេ តាមដានមិនឲ្យផុតពីក្រសែភ្នែក សូម្បីបន្តិចនោះឡើយ។
ជាពិសេស ជីវិតរបស់តារាស្រីនេះ នាពេលបច្ចុប្បន្ន មានមនុស្សស្រីជាច្រើន បានច្រណែននឹងនាងថា មិនបាច់ចូលសិល្បៈវិញ ក៏នាង មានបាន មានទ្រព្យសន្ធឹកសន្ធាប់ខ្លាំងដែរ អាចសប្បាយអស់មួយជីវិត។
ដោយសារតែភាពសប្បាយបែបនេះហើយ Tak Bongkod បានធ្វើឲ្យនាងភ្លេចខ្លួនមួយពេល បណ្តោយខ្លួនឲ្យឡើងទម្ងន់ មួយទំហឹងតែម្តង ដែលសឹងតែមើលមិនស្គាល់ថាជានាង។ ក្នុងនោះ នាងព្យាយាមរកគ្រប់វិធី ដើម្បីអាចឲ្យរូបរាងមកវិញបាន ព្រោះនាងស្អប់ភាពធាត់បែបនេះណាស់ ដែលធ្វើឲ្យនាងចាស់ជាងអាយុខ្លាំង។
ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីរូបនេះ បានព្យាយាមចំណីអាហារ និងហាត់ប្រាណជាប់រហូត ក្នុងរយៈពេល២ឆ្នាំ។ ជាពិសេស ជាលទ្ធផល នាងក៏ទទួលបាននូវរាងពីមុនត្រឡប់មកវិញ ដែលបានស្រកទម្ងន់បានទៅដល់១៣គីឡូឯណោះ។
នៅពេលនេះ នាងពិតជាស្រលាញ់រូបរាងរបស់ខ្លួនឯងខ្លាំងណាស់ ដែលឃើញមានភាពវ័យក្មេងជាងមុន ហើយជាពិសេសនាង នឹងសន្យាជាមួយខ្លួនឯង មិនឲ្យឡើងគីឡួដូចលើកមុនជាដាច់ខាត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]